Victorian Sick Pay Guarantee (ការធានាទទួលបានប្រាក់ឈ្នួលពេលឈឺ និងពេលមើលថែអ្នកនៅក្នុងក្នុងបន្ទុកសម្រាប់ពលរដ្ឋវិចថូរៀ) ល់ឱ្យបុគ្គលិកធ្វើការម្តងម្កាល និងបុគ្គលិកប្រកបរបររកស៊ីដោយខ្លួនឯងចំនួន 38 ម៉ោងក្នុងមួយឆ្នាំនូវប្រាក់ឈ្នួលនៅពេលឈឺ និងប្រាក់ឈ្នួលអ្នកមើលថែដើម្បីប្រើប្រាស់នៅពេលដែលពួកគេឈឺ ឬត្រូវការការថែទាំមនុស្សជាទីស្រឡាញ់។ ពីព្រោះ គ្មាន កម្មករ ណាម្នាក់គួរតែត្រូវ ជ្រើសរើស រវាង ប្រាក់ ឈ្នួល មួយ ថ្ងៃ និង សុខភាព របស់ ពួកគេនោះទេ។
កម្មវិធីសាកល្បងនេះសម្រាប់កម្មករក្នុងការងារជាក់លាក់មួយចំនួន ដែលត្រូវបានផ្តល់មូលនិធិទាំងស្រុងដោយរដ្ឋាភិបាលរដ្ឋវិចថូរៀ រហូតដល់ដើមឆ្នាំ 2024។ Sick Pay Guarantee ត្រូវបានបង់ស្របតាមប្រាក់ឈ្នួលអប្បបរមាជាតិ $21.38 ក្នុងមួយម៉ោង (គិតត្រឹមថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2022)។
ការងារមួយចំនួននឹងត្រូវបានដាក់បញ្ចូលនៅក្នុងកម្មវិធីសាកល្បង
ការងារ | ប្រភេទការងារ |
---|---|
បុគ្គលិកបដិសណ្ឋារកិច្ច្ច | ផ្តល់សេវាកម្មបម្រើភ្ញៀវតាមសណ្ឋាគារ បារនីយដ្ឋាន ហាងកាហ្វេ ភោជនីយដ្ឋាន កាស៊ីណូ និងកន្លែងស្រដៀងគ្នានេះ |
ជំនួយការផ្នែករៀបចំធ្វើម្ហូបអាហារ | រៀបចំម្ហូបអាហារនៅតាមកន្លែងលក់អាហារឆាប់រហ័ស ជួយបុគ្គលិកផ្នែកលក់ម្ហូបអាហារ និងសេវាកម្មម្ហូបអាហារ ដើម្បីរៀបចំ និងបម្រើម្ហូបអាហារ ការសម្អាតកន្លែងរៀបចំធ្វើអាហារ និងទីតាំងបម្រើសេវាកម្ម។ |
បុគ្គលិកផ្នែកលក់ម្ហូបអាហារ | ដុតនំបុ័ង និងនំចំណីផ្សេងៗ រៀបចំសាច់សម្រាប់លក់ ធ្វើផែនការ និងរៀបចំកិច្ចការរៀបចំ និងចម្អិនម្ហូបអាហារសម្រាប់ទទួលទាននៅតាមទីតាំងផ្សេងៗ និងសេវាកម្មរៀបចំម្ហូបអាហារ។ |
បុគ្គលិកគាំទ្រផ្នែកលក់ដូរ្គ | ល់ជំនួយដល់អ្នកលក់រាយ អ្នកលក់ដុំ និងបុគ្គលិកលក់ដូរ ដោយប្រតិបត្តិការម៉ាស៊ីនគិតលុយ បង្ហាញម៉ូដ ធ្វើការពន្យល់ ជ្រើសរើស ទិញ ផ្សព្វផ្សាយ និងដាក់តាំងទំនិញដ។ |
ជំនួយការផ្នែកលក់់ | លក់ទំនិញ និងបម្រើសេវាកម្មផ្ទាល់ដល់សាធារណជន ក្នុងនាមម្ចាស់អាជីវកម្ម លក់រាយ និងលក់ដុំ។ |
កម្មករផ្សេងៗទៀតដែលធ្វើការលើខ្សែសង្វាក់ផ្គត់ផ្គង់ផ្សារទំនើប | រួមបញ្ចូលទាំងកម្មកររៀបចំអីវ៉ាន់ដាក់លើធ្នើរសម្រាប់លក់ និងដាក់តាំងនៅ តាមហាង និងផ្សារទំនើប លើកដាក់ទំនិញតាមរថយន្តដឹកទំនិញ និងកុងតឺណឺ និងចាត់ចែងរៀបចំការដឹកជញ្ជូនទំនិញផ្សេងៗ។ |
អ្នកថែទាំមនុស្សចាស់ និងអ្នកមានពិការភាព | ផ្តល់ជំនួយការងារតាមផ្ទះ ជំនួយផ្លូវអារម្មណ៍ ការថែទាំ និងការនៅនិយាយលេងជាមួយមនុស្សចាស់ ឬអ្នកមានពិការភាពនៅតាមផ្ទះរបស់ពួកគេ។ ‘លំនៅដ្ឋាន' អាចរួមបញ្ចូលទីកន្លែងរស់នៅដូចជាកន្លែងថែទាំមនុស្សចាស់ លំនៅដ្ឋានគាំទ្រការរស់នៅដោយឯករាជ្យ និងកន្លែងស្នាក់អាស្រ័យឯកទេសសម្រាប់ជនពិការដែលបុគ្គលម្នាក់រស់នៅ។ នេះ មិន រាប់ បញ្ចូលអ្នក ថែទាំគ្មានប្រាក់ឈ្នួល ដែលគាំទ្រដល់ គ្រួសារ និង មិត្តភ័ក្តិទេ។ |
បុគ្គលិកអនាម័យ និងបោកគក់ | រថយន្តសម្អាតតាមទីតាំងអាជីវកម្ម ឧស្សាហកម្ម និងតាមផ្ទះ ការដ្ឋានសំណង់ និងគ្រឿងយន្ត ឬម៉ាស៊ីនឧស្សាហកម្មផ្សេងៗ ហើយសំលៀកបំពាក់ និងការ សម្អាតរបស់របរផ្សេងៗទៀតនៅកន្លែងបោកគក់ និងកន្លែងបោកគក់ សម្អាតដោយមិនប្រើទឹក (dry-cleaning)។ |
មន្ត្រីសន្តិសុខ និងអ្នកយាម្ត្រី | ផ្តល់ជូនសេវាកម្មសន្តិសុខ និងស៊ើបអង្កេតដល់ស្ថាប័ន និងលក្ខណៈបុគ្គល លើកលែងតែរថយន្តពាសដែកអមដំណើរ និងអ្នកស៊ើបអង្កេតឯកជន។ |
តើខ្ញុំមានសិទ្ធិទទួលបានប្រាក់នេះឬទេ?
ដើម្បីមានសិទ្ធិទទួលបាន Sick Pay Guarantee អ្នកត្រូវតែ៖
- មានសិទ្ធិធ្វើការងារនៅក្នុងប្រទេសអូស្ត្រាលី
- ត្រូវមានអាយុ 15 ឆ្នាំ ឬអាយុលើសនេះ
- ធ្វើការជាមធ្យម 7.6 ម៉ោង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍្វើ៍
- មិនបានទទួលប្រាក់ឈ្នួលនៅពេលឈប់សម្រាកប្រចាំឆ្នាំ ការឈប់សម្រាកពេលមានធុរៈផ្ទាល់ខ្លួន ការឈប់សម្រាកនៅពេលឈឺ ឬការឈប់សម្រាកសម្រាប់អ្នកថែទាំជនក្នុងបន្ទុកពីការងារផ្សេងទៀតរបស់អ្នក
- បំពេញការងារនៅក្នុងរដ្ឋវិចថូរៀ
- បំពេញការងារនៅក្នុងមុខរបរមួយ ក្នុងចំណោមមុខរបរដែលបានរៀបរាប់ខាងលើនេះ។
អ្នកស្នាក់នៅបណ្តោះអាសន្ន អ្នកស្នាក់នៅអចិន្ត្រៃយ៍ អ្នកកាន់ទិដ្ឋាការ និងប្រជាជនមកពីប្រទេសនូវែលសេឡង់ អាចចូលរួមក្នុងកម្មវិធីសាកល្បងនេះបាន ប្រសិនបើអ្នកបំពេញតាមលក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួល រួមទាំងមានសិទ្ធិធ្វើការនៅក្នុងប្រទេសអូស្ត្រាលី។
អ្នកត្រូវតែចុះឈ្មោះ ហើយត្រូវបានយល់ព្រម មុនពេលអ្នកអាចទាមទារប្រាក់ឈ្នួលនៅពេលឈឺ ឬប្រាក់ឈ្នួលសម្រាប់អ្នកថែទាំ។
ក្នុងអំឡុងពេលដាក់ពាក្យសុំតាមអនឡាញ យើងនឹងស្នើសុំឱ្យអ្នកផ្តល់៖
- ឯកសារអត្តសញ្ញាណបណ្ណចំនួនពីរ
- ភស្តុតាងនៃឯកសារការងារ
- ព័ត៌មានលម្អិតអំពីធនាគាររបស់អ្នក។
ប្រសិនបើអ្នកមិនមានសណ្ឋានអត្តសញ្ញាណបណ្ណចំនួនពីរ ហើយអ្នកមិនមែនជាពលរដ្ឋអូស្ត្រាលី ឬអ្នករស់នៅអចិន្ត្រៃយ៍ទេ សូមផ្តល់សណ្ឋានអត្តសញ្ញាណបណ្ណមួយ។ នៅក្នុង "ជ្រើសរើសអេក្រង់អត្តសញ្ញាណបណ្ណរបស់អ្នក" ទីពីរ អ្នកអាចជ្រើសរើស "ខ្ញុំមិនមានអត្តសញ្ញាណបណ្ណនេះទេ"។
ស្វែងយល់បន្ថែមអំពី អត្តសញ្ញាណបណ្ណ ។
ចុះឈ្មោះឥឡូវ
អ្នកអាចចុះឈ្មោះសម្រាប់ Sick Pay Guarantee តាមរយៈ Service ។
ទាក់ទងមកយើង
Victorian Sick Pay Guarantee
អ៊ីមែល៖ sickpayguarantee@ecodev.vic.gov.au
សេវាកម្មបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ ): ទូរសព្ទទៅលេខ 131 450 រួចស្នើសុំ Victorian Sick Pay Guarantee
Reviewed 17 October 2022