JavaScript is required

ការធានាទទួលបានប្រាក់ឈ្នួលពេលឈឺ និងពេលមើលថែអ្នកនៅក្នុងក្នុងបន្ទុកសម្រាប់ពលរដ្ឋវិចថូរៀ - ខ្មែរ (Victorian Sick Pay Guarantee - Khmer)

ការប្រាក់ឈ្នួលនៅពេលឈឺ និងប្រាក់ឈ្នួលអ្នកថែទាំសម្រាប់បុគ្គលិកធ្វើការម្តងម្កាល និងបុគ្គលិកធ្វើការប្រកបរបររកស៊ីដោយខ្លួនឯង (Victorian Sick Pay Guarantee)

Victorian Sick Pay Guarantee (ការធានាទទួលបានប្រាក់ឈ្នួលនៅពេលឈឺ សម្រាប់ពលរដ្ឋវិចថូរៀ) ផ្តល់ឱ្យបុគ្គលិកធ្វើការម្តងម្កាល និងបុគ្គលិកធ្វើការប្រកបរបររកស៊ីដោយខ្លួនឯងចំនួន 38 ម៉ោង ក្នុងមួយឆ្នាំនូវការប្រាក់ឈ្នួលនៅពេលឈឺ និងប្រាក់ឈ្នួលអ្នកថែទាំដើម្បីប្រើប្រាស់នៅពេលដែលពួកគេឈឺ ឬត្រូវការថែទាំមនុស្សជាទីស្រឡាញ់។ ពីព្រោះ គ្មាន បុគ្គលិកធ្វើការ ណាម្នាក់គួរតែត្រូវ ជ្រើសរើស រវាង ប្រាក់ ឈ្នួល មួយ ថ្ងៃ និង សុខភាព របស់ ពួកគេនោះទេ។ 

កម្មវិធីសាកល្បងនេះត្រូវបានផ្តល់មូលនិធិទាំងស្រុងដោយរដ្ឋាភិបាលរដ្ឋវិចថូរៀ។ 

Sick Pay Guarantee (ការធានាទទួលបានប្រាក់ឈ្នួលនៅពេលឈឺ) ត្រូវបានបង់ស្របតាមប្រាក់ឈ្នួលអប្បបរមាជាតិ $23.23ក្នុងមួយម៉ោង (គិតត្រឹមថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2023)។

ការងារមួយចំនួនដែលត្រូវបានដាក់បញ្ចូលនៅក្នុងកម្មវិធីសាកល្បងនេះ

ការងារប្រភេទការងារ
បុគ្គលិកបដិសណ្ឋារកិច្ចផ្តល់សេវាកម្មបម្រើអតិថិជនតាមសណ្ឋាគារ បារនីយដ្ឋាន ហាងកាហ្វេ ភោជនីយដ្ឋាន កាស៊ីណូ និងអាជីវកម្មស្រដៀងគ្នាទាំងនេះ។
ជំនួយការផ្នែករៀបចំធ្វើម្ហូបអាហារ
  • ជួយមនុស្សធ្វើ ចម្អិនអាហារ ឬបម្រើអាហារ។ 
  • ធ្វើម្ហូប ឬចម្អិនម្ហូបអាហារទាន់ចិត្ត។
  • សម្អាតកន្លែងដែលមនុស្សរៀបចំ ចម្អិន ឬបម្រើអាហារ។
បុគ្គលិកផ្នែកលក់ម្ហូបអាហារ
  • ដុតនំបុ័ង និងនំចំណីផ្សេងៗ។ 
  • រៀបចំសាច់សម្រាប់លក់។ 
  • រៀបចំផែនការ ធ្វើ ឬចម្អិនម្ហូបអាហារសម្រាប់ទទួលទាន និងអាជីវកម្មរៀបចំម្ហូបអាហារ។
បុគ្គលិកគាំទ្រផ្នែកលក់ដូរ

ផ្តល់ការគាំទ្រសម្រាប់អាជីវកម្មនានាដែលលក់ទំនិញ និងសេវាកម្មរាយ ឬលក់ដុំ ដល់សាធារណជន។ 

នេះរួមបញ្ចូលបុគ្គលិកធ្វើការដែល៖

  • ប្រើម៉ាស៊ីនកត់ត្រា និងគិតប្រាក់លើការលក់
  • ពន្យល់បង្ហាញ ដាក់តាំង ឬផ្សព្វផ្សាយទំនិញ
  • ជ្រើសរើស ឬទិញទំនិញ។
ជំនួយការផ្នែកលក់ការលក់ទំនិញ និងសេវាកម្មរាយ ឬលក់ដុំ ដល់សាធារណជន។
កម្មករដទៃទៀតដែលធ្វើការលើខ្សែសង្វាក់ផ្គត់ផ្គង់នៅផ្សារទំនើប

ធ្វើការលើខ្សែសង្វាក់ផ្គត់ផ្គង់នៅផ្សារទំនើប។

នេះរួមបញ្ចូលបុគ្គលិកធ្វើការដែល៖

  • រៀបចំអីវ៉ាន់ដាក់លើធ្នើរនិងដាក់តាំងនៅតាមហាងនិងផ្សារទំនើប
  • លើកឡើងនិងដាក់ចុះទំនិញតាមរថយន្តដឹកទំនិញនិងកុងតឺណឺ
  • ចាត់ចែងរៀបចំនិងការដឹកជញ្ជូនទំនិញ
  • ធ្វើការងារស្មៀននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៅផ្សារទំនើប។
អ្នកថែទាំមនុស្សចាស់ និងអ្នកមានពិការភាព

ផ្តល់ជំនួយ ជំនួយផ្លូវចិត្ត ការថែទាំ និងភាពជាដៃគូសម្រាប់មនុស្សចាស់ និងអ្នកមានពិការភាព។ 

ការគាំទ្រត្រូវតែបានផ្តល់ជូននៅក្នុងផ្ទះរបស់មនុស្សចាស់ ឬអ្នកមានពិការភាព។ ផ្ទះរួមមានទីកន្លែងនានាដូចជា៖

  • ការថែទាំមនុស្សចាស់តាមលំនៅដ្ឋាន
  • ការរស់នៅឯករាជ្យដែលមានការគាំទ្រ
  • កន្លែងស្នាក់នៅឯកទេសសម្រាប់ជនពិការ

នេះមិនរាប់បញ្ចូលអ្នកដែលផ្តល់ការគាំទ្រអ្នកថែទាំដែលមិនមានបៀវត្សរ៍សម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិ។

អ្នកថែទាំ និងអ្នកជំនួយការការផ្តល់សេវាកម្មថែទាំ ការមើលខុសត្រូវ និងការគាំទ្រ ដើម្បីជួយមនុស្សកែលម្អការអប់រំ សុខភាព សុខុមាលភាព ឬផាសុកភាពរបស់ពួកគេ។
កម្មករគាំទ្រសុខុមាលភាព

ផ្តល់ការគាំទ្រ ព័ត៌មាន និងដំបូន្មានដល់អតិថិជន ដើម្បីកែលម្អសុខុមាលភាពរបស់ពួកគេ។ 

ការវាយតម្លៃ និងការសម្របសម្រួលសេវាកម្មរបស់ភ្នាក់ងារសុខុមាលភាព និងសេវាកម្មសហគមន៍។

បុគ្គលិកសម្អាត និងបោកគក់

ការធ្វើការជាអ្នកសម្អាត៖

  • យានយន្ត
  • បរិវេណអគារពាណិជ្ជកម្ម ឧស្សាហកម្ម និងតាមផ្ទះសម្បែង
  • ការដ្ឋានសំណង់ និងម៉ាស៊ីនឧស្សាហកម្ម
  • សម្លៀក បំពាក់ និង របស់ របរ ផ្សេង ទៀត នៅកន្លែងបោកគក់ 
  • សម្លៀក បំពាក់ និង របស់ របរ ផ្សេង ទៀត ក្នុង អាជីវកម្ម សម្ងួត។ 
មន្ត្រីសន្តិសុខ និងអ្នកយាម

ការផ្តល់ជូនសេវាកម្មសន្តិសុខ និងស៊ើបអង្កេតដល់ស្ថាប័ន និងបុគ្គលម្នាក់ៗ។ 

នេះមិនរាប់បញ្ចូលរថយន្តពាសដែកអមដំណើរ និងអ្នកស៊ើបអង្កេតឯកជន។

កម្មករកសិដ្ឋាន ព្រៃឈើ និងសួនច្បារ
  • ការដាំដុះ និងការប្រមូលផលដំណាំ រុក្ខជាតិ ឬព្រៃឈើ។ 
  • ការបង្កាត់ពូជ និងការចិញ្ចឹមសត្វ។ 
  • ការបង្កាត់ពូជ និងការចិញ្ចឹមប្រភេទសត្វរស់នៅក្នុងទឹក។ 
  • ការគ្រប់គ្រងសត្វល្អិត និងស្មៅឥតប្រយោជន៍ ដើម្បីគាំទ្រដល់ផលិតកម្មសត្វ សាច់ ទឹកដោះគោ ស៊ុត រោមចៀម ឈើ ដំណាំ និងរុក្ខជាតិ។
បុគ្គលិកជំនាញខាងសត្វ និងសាកវប្បកម្ម
  • ការថែទាំ ការតុបតែង ការហ្វឹកហាត់ និងការកាត់រោមសត្វ។ 
  • ការគ្រប់គ្រងកសិដ្ឋាន និងការប្រមូលផលបសុសត្វ សត្វរស់នៅក្នុងទឹក ដំណាំ និងព្រៃឈើ។ 
  • ការបង្កើត និងថែទាំសួនច្បារ សួន និងផ្ទៃកន្លែងកីឡា។ 
  • ការរៀបចំ និងការលក់ផ្កា និងការរៀបចំតុបតែងផ្កា។
បុគ្គលិកផ្នែកកីឡា និងសេវាកម្មផ្ទាល់ខ្លួន
  • ការដឹកនាំ និងការណែនាំមនុស្សក្នុងកីឡា និងកាយសម្បទា។ 
  • ការផ្តល់សេវាកម្មធ្វើដំណើរ និងទេសចរណ៍។ 
  • ការផ្តល់សេវាកម្មផ្ទាល់ខ្លួន ដូចជាសេវាកម្មកាត់អ៊ុតសក់ និងកែសម្ផស្ស។
បុគ្គលិកមជ្ឈមណ្ឌលហៅទូរសព្ទ និងអ្នកទទួលភ្ញៀវនៅតាមការិយាល័យ
  • អ្នកទទួលភ្ញៀវ។
  • ការឆ្លើយតបទៅនឹងសំណើសុំព័ត៌មាន 
  • ការធ្វើកិច្ចការរដ្ឋបាលទូទៅ។
បុគ្គលិកធ្វើការជាស្មៀន

ការអនុវត្តការងាររួមមាន៖ 

  • កិច្ចការរដ្ឋបាលទូទៅ
  • ការ បញ្ចូល ទិន្នន័យ 
  • កិច្ចការរៀបចំបង្កើត ស្តុកទុក និងបោះពុម្ពឯកសារ។
បុគ្គលិកដំណើរការរោងចក្រ

ការអនុវត្តការងារនៅក្នុងរោងចក្រ។ 

នេះរួមមានកិច្ចការកែច្នៃ ការផលិត និងការវេចខ្ចប់។

អ្នកបើកបរលើដងផ្លូវការបើកបររថយន្ត រថយន្តវែន និងរថយន្តដឹកទំនិញ ដើម្បីដឹកមនុស្ស និងដឹកទំនិញ។
បុគ្គលិកធ្វើការផ្នែកសិល្បៈការបង្កើត ការផលិត និងការអនុវត្តស្នាដៃសិល្បៈ និងកិច្ចការច្នៃប្រឌិត។
បុគ្គលិកធ្វើការជាស្មៀន

ការអនុវត្តការងាររួមមាន៖ 

  • កិច្ចការរដ្ឋបាលទូទៅ
  • ការ បញ្ចូល ទិន្នន័យ 
  • កិច្ចការរៀបចំបង្កើត ស្តុកទុក និងបោះពុម្ពឯកសារ។

សូមមើលបញ្ជីពេញលេញនៃការងារដែលមានសិទ្ធិទទួលបាន

តើខ្ញុំមានសិទ្ធិទទួលទេ? 

ដើម្បីមានសិទ្ធិទទួលបាន Sick Pay Guarantee (ការធានាទទួលបានប្រាក់ឈ្នួលនៅពេលឈឺ) អ្នកត្រូវតែ៖ 

  • មានសិទ្ធិធ្វើការនៅក្នុងប្រទេសអូស្ត្រាលី
  • មានអាយុ 15 ឆ្នាំ ឬចាស់ជាងនេះ
  • ធ្វើការជាមធ្យម 7.6 ម៉ោង ឬច្រើនជាងនេះ ក្នុងមួយសប្តាហ៍
  • មិនមានសិទ្ធិទទួលបានការឈប់សម្រាកពីការងារប្រចាំឆ្នាំ ការឈប់សម្រាកពេលមានធុរៈផ្ទាល់ខ្លួន នៅពេលឈឺ ឬការឈប់សម្រាកអ្នកថែទាំ នៅកន្លែងការងារណាមួយរបស់អ្នក
  • បំពេញការងារនៅក្នុងរដ្ឋវិចថូរៀ
  • បំពេញការងារនៅក្នុងមុខរបរមួយ ក្នុងចំណោមមុខរបរដែលបានរៀបរាប់ខាងលើនេះ។ 

អ្នកស្នាក់នៅបណ្តោះអាសន្ន អ្នកស្នាក់នៅអចិន្ត្រៃយ៍ អ្នកកាន់ទិដ្ឋាការ និងប្រជាជនមកពីប្រទេសនូវែលសេឡង់ អាចចូលរួមក្នុងកម្មវិធីសាកល្បង ប្រសិនបើអ្នកបំពេញតាមលក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួល រួមទាំងមានសិទ្ធិធ្វើការនៅក្នុងប្រទេសអូស្ត្រាលី។

តើបុគ្គលិកធ្វើការម្តងម្កាលជាអ្វី?

បុគ្គលិកធ្វើការ ម្តងម្កាលមិន មាន ការ ធានា ពី ការងារ ដែល កំពុង បន្តជា ទៀងទាត់ទេ។ ម៉ោង ឬវេនការងាររបស់ពួកគេអាចផ្លាស់ប្តូរពីសប្តាហ៍មួយទៅសប្តាហ៍មួយ។ ជាធម្មតា ពួកគេ មិន ទទួល បាន ប្រាក់ ឈប់ សម្រាក នៅពេលឈឺ ទេ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលគេហទំព័រ Fair Work (សមភាពការងារ)។

ទាក់ទងមកយើង

Victorian Sick Pay Guarantee

ទូរសព្ទ៖ 1800 979 641(opens in a new window)

អ៊ីមែលsickpayguarantee@ecodev.vic.gov.au(opens in a new window)

សេវាកម្មបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ (TIS(opens in a new window)):  ហៅទូរសព្ទលេខ 131 450(opens in a new window) ហើយស្នើសុំ Victorian Sick Pay Guarantee

Updated