អគ្គិភ័យទាំងអស់មិនដូចគ្នាទេ។ របៀបដែលអ្នកគួរឆ្លើយតប អាស្រ័យលើទីតាំងទ្រព្យសម្បត្តិរបស់អ្នក និងបរិស្ថាននៅជុំវិញវា។
ភ្លើងឆេះព្រៃមានលក្ខណៈខុសគ្នាពីភ្លើងឆេះស្មៅ។ ការយល់ដឹងពីភ្លើងឆេះទាំងពីរប្រភេទនេះ ជារឿងសំខាន់។ នៅពេលភ្លើងឆេះស្មៅចាប់ផ្តើមឆាបឆេះនៅក្នុងតំបន់ក្រុង ឬតំបន់ដែលមានអគារជាច្រើន អ្នកត្រូវមានប្រតិកម្មខុសគ្នាទៅនឹង ភ្លើងឆេះនៅតំបន់ដាច់ស្រយាល និងតំបន់ជនបទ បើសិនជាអ្នករស់នៅទីនោះ។
នេះគឺជាការណែនាំទូទៅ ដើម្បីជួយអ្នកក្នុងការកំណត់ហានិភ័យនៃអគ្គិភ័យ ដោយផ្អែកលើទីតាំងរបស់អ្នក។ ប្រសិនបើអ្នកមិនច្បាស់អំពីគ្រោះថ្នាក់អគ្គិភ័យសម្រាប់ទ្រព្យសម្បត្តិរបស់អ្នក អ្នកអាចនិយាយទៅកាន់កងពន្លត់អគ្គិភ័យ នៅក្នុងតំបន់របស់អ្នក។
ដើម្បីស្វែងរកស្ថានីយពន្លត់អគ្គិភ័យក្នុងតំបន់របស់អ្នក អ្នកអាចបើកចូល៖
តើគ្រោះថ្នាក់អគ្គិភ័យចំពោះអ្នកជាអ្វី?
-
ប្រសិនបើអ្នករស់នៅក្នុង ឬនៅក្បែរដីមានព្រៃក្រាស់ អ្នកអាចប្រឈមនឹងហានិភ័យនៃការឆេះព្រៃ។តើអ្នកដឹងទេថាអណ្តាតភ្លើងឆេះព្រៃ អាចមានសីតុណ្ហភាពឡើងរហូតដល់ទៅ 1100 អង្សាសេ?
តំបន់ទាំងនេះ ជាទូទៅនៅក្នុងតំបន់វិចថូរៀ ប៉ុន្តែគេអាចរកឃើញផងដែរនៅក្បែរតំបន់ទីប្រជុំជន ដូចជាជួរភ្នំដានឌីណង់។
ប្រសិនបើអ្នកពិបាកនឹងមើលឃើញធ្លុះកាត់តំបន់ព្រៃឈើ នៅជុំវិញទ្រព្យសម្បត្តិរបស់អ្នក អ្នកមានហានិភ័យខ្លាំងបំផុតនៃការប្រឈមនឹងអគ្គិភ័យ។
គន្លឹះដ៏មានប្រយោជន៍៖ តំបន់ព្រៃឈើ គឺជាតំបន់ដែលគ្របដណ្ដប់ដោយដើមឈើ ឬដីមានព្រៃក្រាស់ដែលនៅក្បែរនោះ មានដើមឈើពេញវ័យកម្ពស់ជាង 2 ម៉ែត្រ។
នៅថ្ងៃដែលមានហានិភ័យខ្ពស់នៃអគ្គិភ័យ ជម្រើសដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នក គឺត្រូវចាកចេញឱ្យបានមុនពេលភ្លើងមកដល់។ ពេលណាដែលត្រូវចាកចេញ គួរតែផ្អែកលើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក រួមមាន៖
- បច្ចុប្បន្ន នៅក្នុងតំបន់របស់អ្នក
- ប្រសិនបើមានអគ្គិភ័យកំពុងឆាបឆេះក្នុងតំបន់របស់អ្នក
- អ្នកណានៅជាមួយអ្នក ហើយត្រូវការដឹកជញ្ជូន
- កន្លែងដែលអ្នកមានគម្រោងទៅ និងផ្លូវដែលអ្នកនឹងត្រូវធ្វើដំណើរ
កន្លែងដែលអ្នកមានគម្រោងទៅ និងផ្លូវដែលអ្នកនឹងត្រូវធ្វើដំណើរ
អ្នកអាចស្វែងយល់បន្ថែមទៀតនៅលើទំព័រ រៀបផែនការ និងប្រុងប្រៀបសម្រាប់អគ្គិភ័យ ។
គ្រោងទៅតំបន់ដែលមានអគារជាច្រើន និងនៅឆ្ងាយពីតំបន់ព្រៃក្រាស់ ដូចជាទីក្រុង និងទីប្រជុំជន។
ការចាកចេញឱ្យបានមុនពេលភ្លើងឆេះ តែងតែជាជម្រើសដែលមានសុវត្ថិភាពបំផុត។
-
15វិនាទី]ប្រសិនបើអ្នករស់នៅក្នុង ឬនៅក្បែវាលស្មៅមានរបងព័ទ្ធជុំវិញ ឬវាលស្មៅ អ្នកអាចប្រឈមនឹងហានិភ័យនៃការឆេះស្មៅនៅទីជនបទ។
ប្រសិន បើ ស្មៅ នៅក្នុង តំបន់ ជុំ វិញ ផ្ទះ របស់ អ្នក ខ្ពស់ជាង 10សង់ ទីម៉ែត្រ អ្នក មាន ហានិភ័យ ខ្ពស់ពីអគ្គិភ័យ។ តំបន់ ដែល មាន ស្មៅ ទាំង នេះ នឹង មាន ភ្លើងឆេះខ្លាំង ហើយអណ្ដាតភ្លើងខ្ពស់ ។
គន្លឹះដ៏មានប្រយោជន៍៖ វាលស្មៅសំដៅទៅតំបន់បើកចំហដ៏ធំមួយ នៃតំបន់ជនបទដែលគ្របដណ្ដប់ដោយស្មៅ។ នេះអាចជាតំបន់ព្រៃ ឬតំបន់ព័ទ្ធជុំវិញដោយរបង (ដូចជា វាលស្មៅមានរបងព័ទ្ធជុំវិញ ប្រើសម្រាប់ធ្វើកសិកម្ម ឬតំបន់ស្មៅសម្រាប់ចិញ្ចឹមសត្វពាហនៈ)។
ភ្លើង ឆេះ ស្មៅ នៅ តំបន់ជនបទ អាច មាន គ្រោះថ្នាក់ ដូច ភ្លើង ឆេះ ព្រៃ ដែរ។ ភ្លើង ឆេះ ស្មៅ នៅ តំបន់ ជន បទ មាន ទំនោរ រាល ដាល លឿនជាង ភ្លើង ឆេះ ព្រៃ ពីព្រោះ ស្មៅ ងាយ ឆេះ ជាង។ នៅ តំបន់ ដែល មាន ស្មៅដុះ សុទ្ធ ល្បឿន ឆេះ ស្មៅ នៅ តំបន់ ជនបទ អាច កើន ដល់ 25គម/មួយ ម៉ោង។
ជម្រើស មាន សុវត្ថិភាព បំផុត សម្រាប់ អ្នក គឺ ត្រូវ ចាក ចេញឱ្យបានឆាប់នៅថ្ងៃ ដែលមាន ខ្ពស់ខ្លាំង ឬ លើសពីនេះ។ ប្រសិន បើ អ្នក ដឹង ថា មាន អគ្គិភ័យនៅតំបន់ របស់ អ្នក ចូរចាក ចេញ ប្រសិន បើ មាន សុវត្ថិភាព។
ពេលណាដែលត្រូវចាកចេញ គួរតែផ្អែកលើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក រួមមាន៖
- បច្ចុប្បន្ន នៅក្នុងតំបន់របស់អ្នក
- ប្រសិនបើមានអគ្គិភ័យកំពុងឆាបឆេះក្នុងតំបន់របស់អ្នក
- អ្នកណានៅជាមួយអ្នក ហើយត្រូវការដឹកជញ្ជូន
- កន្លែងដែលអ្នកមានគម្រោងទៅ និងផ្លូវដែលអ្នកនឹងត្រូវធ្វើដំណើរ
អ្នកអាចស្វែងយល់បន្ថែមទៀតនៅលើទំព័រ រៀបផែនការ និងប្រុងប្រៀបសម្រាប់អគ្គិភ័យ ។
គ្រោងទៅតំបន់ដែលមានអគារជាច្រើន និងនៅឆ្ងាយពីតំបន់ព្រៃក្រាស់ ដូចជាទីក្រុង និងទីប្រជុំជន។
ការចាកចេញឱ្យបានមុនពេលភ្លើងឆេះ តែងតែជាជម្រើសដែលមានសុវត្ថិភាពបំផុត។
-
ប្រសិនបើអ្នករស់នៅក្នុងតំបន់ទីក្រុង ឬតំបន់ដែលមានអគារជាច្រើន ហើយទ្រព្យសម្បត្តិរបស់អ្នកនៅក្បែរវាលស្មៅ អ្នកអាចប្រឈមនឹងហានិភ័យនៃភ្លើងឆេះស្មៅនៅតំបន់ក្រុង។
គន្លឹះ៖ ភ្លើងឆេះស្មៅនៅទីប្រជុំជន អាចចាប់ផ្តើមនៅតំបន់ស្មៅតូចៗដូចជាឧទ្យាន ឬព្រៃធម្មជាតិ។
ភ្លើង ឆេះ ស្មៅ នៅ តំបន់ ក្រុងមាន ទំនោរ រាល ដាលយ៉ាង លឿន និង ផ្សែងហុយខ្លាំង ។ អគ្គិភ័យ នេះហាក់ គ្មាន សន្ទុះ ភ្លើងខ្លាំង ដូច ភ្លើងឆេះ ព្រៃ ឬ ភ្លើង ឆេះ ស្មៅ តំបន់ ជនបទទេ ដូចនេះ គេ មិន ដែល ឃើញ វា រាល ដាល ហួស ជួរ ផ្ទះទីមួយ ចូលទៅ តំបន់ លំនៅ ដ្ឋានច្រើន ឡើយ។
ប្រសិនបើទ្រព្យសម្បត្តិរបស់អ្នកស្ថិតនៅចន្លោះពី 1 ផ្លូវ ទៅ 2 ផ្លូវនៃវាលស្មៅ ហើយភ្លើងចាប់ផ្តើមឆាបឆេះ៖
- ដើរបកក្រោយ 2 ផ្លូវ
- តាមដានសភាពការណ៍នៅលើ VicEmergency App
ទាញយក VicEmergency App ពី App ឬ Google ដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍ខណៈពេលកំពុងធ្វើដំណើរ។
ការបើកបរក្នុងអំឡុងពេលភ្លើងឆេះស្មៅ អាចមិនមានសុវត្ថិភាព។ ផ្សែងចេញពីភ្លើងអាចធ្វើឱ្យពិបាកមើល ហើយឡានរបស់អ្នកអាចរាំងស្ទះផ្លូវ។ប្រសិនបើផ្លូវត្រូវបានរាំងស្ទះដោយសាររថយន្ត (ដោយការកកស្ទះចរាចរណ៍ ឬគ្រោះថ្នាក់ចរាចរណ៍) វានឹងធ្វើឱ្យសេវាកម្មសង្គ្រោះបន្ទាន់ មានការយឺតយូរក្នុងការធ្វើដំណើរទៅកាន់កន្លែងអគ្គិភ័យ ដើម្បីគ្រប់គ្រងអគ្គិភ័យ។
មុនពេលអ្នកចាកចេញ ត្រូវប្រាកដថាអ្នកបិទម៉ាស៊ីនត្រជាក់ ហើយបិទទ្វារ និងរនាំងទាំងអស់។ ការធ្វើបែបនេះជួយកាត់បន្ថយហានិភ័យដោយសាររងើកភ្លើងអាចខ្ទាតចូលក្នុងផ្ទះរបស់អ្នក ហើយចាប់ផ្តើមអគ្គិភ័យថ្មី។
-
ប្រសិនបើអ្នករស់នៅតំបន់ក្រុង ឬតំបន់ជាយក្រុង ហើយទ្រព្យសម្បត្តិរបស់អ្នកស្ថិតនៅ 2 ឬ 3 ផ្លូវចេញពីវាលស្មៅ អ្នកអាចប្រឈមនឹងហានិភ័យនៃភ្លើងឆេះស្មៅនៅតំបន់ក្រុង។
គន្លឹះដ៏មានប្រយោជន៍៖ ភាពខុសគ្នាដ៏សំខាន់រវាងមនុស្សដែលរស់នៅលើទ្រព្យសម្បត្តិដែលទល់គ្នានឹងវាលស្មៅ និងអ្នកដែលរស់នៅឆ្ងាយពីផ្លូវចាប់ពី 2 ឡើងទៅពីវាលស្មៅ អ្វីដែលអ្នកគួរធ្វើ នៅពេលភ្លើងឆាបឆេះ។
មិនដូចគ្នានឹងមនុស្សដែលរស់នៅលើសម្បត្តិដែលទល់គ្នានឹងវាលស្មៅទេ អ្នកគួរតែនៅក្នុងផ្ទះរបស់អ្នក។ គេមិនដឹងថា ភ្លើងឆេះស្មៅនៅតំបន់ក្រុង អាចរាលដាលទៅតំបន់ដែលមានអគារជាច្រើននោះទេ។
យកល្អ៖
- ត្រូវបិទម៉ាស៊ីនត្រជាក់ ហើយបិទទ្វារ និងរនាំងទាំងអស់ ដើម្បីកាត់បន្ថយហានិភ័យដោយសាររងើកភ្លើងអាចខ្ទាតចូលក្នុងផ្ទះរបស់អ្នក ហើយចាប់ផ្តើមអគ្គិភ័យថ្មី។
- តាមដានសភាពការណ៍នៅលើ VicEmergency App
ទាញយក VicEmergency App ពី App ឬ Google ដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍ខណៈពេលកំពុងធ្វើដំណើរ។
ការបើកបរក្នុងអំឡុងពេលភ្លើងឆេះស្មៅ អាចមិនមានសុវត្ថិភាព។ ផ្សែងចេញពីភ្លើងអាចធ្វើឱ្យពិបាកមើល ហើយឡានរបស់អ្នកអាចរាំងស្ទះផ្លូវ។ប្រសិនបើផ្លូវត្រូវបានរាំងស្ទះដោយសាររថយន្ត (ដោយការកកស្ទះចរាចរណ៍ ឬគ្រោះថ្នាក់ចរាចរណ៍) វានឹងធ្វើឱ្យសេវាកម្មសង្គ្រោះបន្ទាន់ មានការយឺតយូរក្នុងការធ្វើដំណើរទៅកាន់កន្លែងអគ្គិភ័យ ដើម្បីគ្រប់គ្រងអគ្គិភ័យ។
-
ប្រសិនបើអ្នករស់នៅចំកណ្តាលទីប្រជុំជន/ទីក្រុង ឆ្ងាយពីតំបន់មានព្រៃញឹកស៊ុបទ្រុប និងវាលស្មៅ អ្នកទំនងជាមិនមានគ្រោះថ្នាក់ដោយផ្ទាល់ពីអគ្គិភ័យទេ។
ប៉ុន្តែវាជាការសំខាន់ដែលត្រូវចងចាំថា ប្រសិនបើអ្នកធ្វើការ ឬមានគម្រោងធ្វើដំណើរក្នុង ឬជុំវិញតំបន់ដែលមានវាលស្មៅក្រាស់ ឬព្រៃក្រាស់ក្នុងរដ្ឋវិចថូរៀ អ្នកនៅតែត្រូវត្រៀមសម្រាប់អគ្គិភ័យ។
គិតអំពីកន្លែងដែលអ្នកមានគម្រោងធ្វើដំណើរ ហើយត្រូវប្រាកដថាអ្នក៖
- មានផែនការអំពីអ្វីដែលត្រូវធ្វើ ប្រសិនបើមានអគ្គិភ័យកើតឡើង
- មានកញ្ចប់សម្រាប់គ្រោះអាសន្ននៅជាប់ជាមួយអ្នក
- ពិនិត្យ ជារៀងរាល់ថ្ងៃ
ជារឿយៗ នៅពេលមនុស្សរៀបគម្រោងធ្វើដំណើរបោះជំរំ ពួកគេដឹងថាពួកគេត្រូវគិតអំពីគ្រោះថ្នាក់អគ្គិភ័យ។ ប៉ុន្តែប្រសិនបើអ្នកកំពុងធ្វើដំណើរដោយហេតុផលណាមួយ អ្នកត្រូវដឹងអំពីគ្រោះថ្នាក់អគ្គិភ័យនៅតំបន់នោះ។ ដូច្នេះ មិនថាអ្នកកំពុងធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រ ការដើរលេងក្នុងព្រៃឡើងភ្នំ ដើរលេងនៅកន្លែងធ្វើស្រាទំពាំងបាយជូរនៅទីជនបទ ឬក៏ទៅលេងសាច់ញាតិនៅក្នុងតំបន់មាន ព្រៃញឹកស៊ុបទ្រុបនោះទេ សូមប្រាកដថាអ្នកបានត្រៀមខ្លួនរួចរាល់ហើយ។
គន្លឹះដ៏មានប្រយោជន៍៖ ពិនិត្យ ប្រចាំថ្ងៃ សម្រាប់តំបន់ដែលអ្នកកំពុងធ្វើដំណើរ។ ព័ត៌មានទាំងនេះត្រូវបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ថ្ងៃ នៅលើវ៉ិបសៃថ៍
ប្រសិន បើ កម្រិត អគ្គិភ័យ ឡើង ដល់ខ្ពស់ បំផុត ឬ ឈានដល់គ្រោះ មហន្តរាយ ធ្ងន់ធ្ងរ ត្រូវ មានផែន ការ ត្រៀមបម្រុង នៅថ្ងៃ នោះ។ ផ្លាស់ ទី ទៅ តំបន់ លំនៅដ្ឋាន ឆ្ងាយពី តំបន់ ព្រៃ ឬ ស្មៅ ក្រាស់។ ប្រសិន បើ អ្នក ឋិតនៅក្នុង តំបន់ ដែលមានការប្រកាស នូវកម្រិត អគ្គិភ័យ ដល់ថ្នាក់ គ្រោះ មហន្តរាយ ធ្ងន់ធ្ងរ ចូរចាក ចេញ ពី តំបន់ នោះភ្លាម។
ទាំំងនេះជាវិធីល្អបំផុតដើម្បីទទួលដំណឹងច្បាស់លាស់ជាប់រហូតអំពីអគ្គិភ័យ នៅពេលធ្វើដំណើរជុំវិញរដ្ឋវិចថូរៀ៖
- បើកចូល សម្រាប់ព័ត៌មានអំពីគ្រោះអាសន្នទាំងអស់
- ទាញយក VicEmergency App ពី App ឬ Google ដើម្បីទទួលព័ត៌មានទាន់ហេតុការណ៍ខណៈពេលកំពុងធ្វើដំណើរ។
- ស្តាប់វិទ្យុក្នុងតំបន់របស់អ្នក
- ទូរស័ព្ទទៅបណ្តាញទូរស័ព្ទពិសេសរបស់ VicEmergency សម្រាប់ព័ត៌មានអំពីអគ្គិភ័យ លេខ 1800 226 226។ (ប្រសិនបើអ្នកមិនចេះនិយាយភាសាអង់គ្លេសទេ សូមទូរស័ព្ទមកសេវាកម្មបកប្រែភាសាសរសេរ និងនិយាយ លេខ 131 450 ជាមុនសិន)
ប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ជាមធ្យោបាយដ៏ល្អដើម្បីរក្សាការទួលបានព័ត៌មានអំពីភ្លើងឆេះព្រៃ និងភ្លើងឆេះស្មៅក្នុងរដ្ឋវិចថូរៀ។ អ្នកអាចតាមដាន៖
Reviewed 16 December 2022