ក្នុងអំឡុងគ្រោះអាសន្នដូចជាភ្លើងឆេះព្រៃ វាពិបាកក្នុងការគិតឱ្យបានច្បាស់លាស់ណាស់។ អ្នកអាចភ្លេចរឿងសំខាន់ៗ ឬខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃ ក្នុងការសម្រេចចិត្តពីកន្លែងដែលត្រូវទៅ។
មានជំហានងាយៗមួយចំនួនដែលអ្នកអាចអនុវត្ត ដើម្បីប្រុងប្រៀបឥឡូវនេះ៖
- បន្សាំខ្លួន អ្នក ឱ្យយល់ដឹងនូវ អត្ថន័យ នៃ កម្រិតថ្មីពី គ្រោះ អគ្គិភ័យ អូស្ត្រាលី និងឆែក មើល វា រាល់ ថ្ងៃ ក្នុង រដូវ ភ្លើង ឆេះ ព្រៃ
- រៀបផែនការអគ្គិភ័យរបស់អ្នក ហើយនិយាយជាមួយក្រុមគ្រួសាររបស់អ្នក អំពីអ្វីដែលអ្នកនឹងធ្វើ។ ដូចរាល់គ្រួសារ ឬគ្រួសារនីមួយៗដែលមានលក្ខណៈប្លែកខុសៗគ្នា រាល់ផែនការក៏នឹងខុសគ្នាដូចនោះដែរ
- ប្រសិន បើ អ្នក រស់ នៅតំបន់ ជន បទ ដែល មាន ហានិភ័យ ភ្លើង ឆេះ ព្រៃ ឬ ឆ្លើង ឆេះ ស្មៅ ចូរ ត្រៀម ចាក ចេញ ឲ្យ បាន រហ័សនៅ ថ្ងៃ ដែល មាន ហានិភ័យ ខ្ពស់ ខ្លាំង ឬ ប្រសិន បើ ភ្លើង ចាប់ ផ្តើម ឆាបឆេះ។ ការ ចាក ចេញ ឲ្យ បាន រហ័ស គឺជា ជម្រើស ដ៏ មាន សុវត្ថិភាព បំផុត។
កម្រិតគ្រោះថ្នាក់អគ្គិភ័យ
កម្រិតគ្រោះថ្នាក់អគ្គិភ័យ គឺជាជញ្ជីងមួយដែលប្រាប់អ្នកពីអគ្គិភ័យដែលមានគ្រោះថ្នាក់ និងមិនអាចទាយទុកជាមុនបាន ប្រសិនបើអគ្គិភ័យចាប់ផ្តើមឆាបឆេះ។
គិត ត្រឹម ថ្ងៃទី 1 កញ្ញា 2022 កម្រិត គ្រោះ អគ្គិភ័យ មាន ការ ផ្លាស់ ប្តូរ នៅទូទាំង អូស្ត្រាលី។
កម្រិត គ្រោះ អគ្គិភ័យផ្តល់ នូវ ដំណឹង ដើម្បីឲ្យ ពលរដ្ឋ អាច ចាត់ វិធានការ ការ ពារ ខ្លួន គេ និង អ្នក ផ្សេងទៀត។ កម្រិត គ្រោះ អគ្គិភ័យ កាន់ តែ ខ្ពស់ ស្ថាន ភាព កាន់ តែ មា នគ្រោះថ្នាក់ ហើយ ផល ប៉ះពាល់ ក៏កាន់ តែ ធ្ងន់ ធ្ងរប្រសិន បើ ភ្លើង ចាប់ ផ្តើម ឆាបឆេះ។
ការ ដាក់ កម្រិត ថ្មី ត្រូវ បាន រៀបចំដើម្បី ងាយ ស្រួល យល់ និង ផ្តល់ ដំបូន្មាន ច្បាស់ លាស់ ពីវិធានការ ផ្សេងៗដែល ត្រូវអនុវត្ត។
ការ រៀប ចំប្រព័ន្ធ ថ្មីនៃការដាក់កម្រិត គ្រោះអគ្គិភ័យ របស់ អូស្ត្រាលី ត្រូវ បាន កំណត់ ដោយ ៖
- ទិន្នន័យអាកាសធាតុពីការិយាល័យឧតុនិយម
- ស្ថានភាពបរិស្ថានផ្សេងទៀត ដូចជាបន្ទុកឥន្ធនៈ
អគ្គិភ័យ អាច ឆាប ឆេះ គ្រប់ ថ្ងៃ មិនថា គ្រោះ អគ្គិភ័យឋិតនៅ ក្នុងកម្រិតណាឡើយ។ នៅថ្ងៃ ដែល គ្រោះ អគ្គិភ័យ មានកម្រិតខ្ពស់ ការ ទាយស្មាន ពី ការ ឆាប ឆេះ អាចលំបាកជាងពេលណាៗ ហើយ ក៏ មាន ការ លំបាក ដល់ សេវាកម្ម សង្រ្គោះ បន្ទាន់ ក្នុង ការ គ្រប់ គ្រងអគ្គិភ័យផង ដែរ។
អ្នកត្រូវដឹងពីការដាក់កម្រិតនៅក្នុងតំបន់របស់អ្នក។
រដ្ឋវិចថូរៀ មានមណ្ឌលអាកាសធាតុចំនួនប្រាំបួន ដោយផ្អែកលើព្រំប្រទល់សាលាសង្កាត់៖
- Mallee
- Wimmera
- ជនបទខាងត្បូងឆៀងខាងលិច
- ជនបទភាគខាងជើង
- ជនបទកណ្តាលភាគខាងជើង
- ជនបទកណ្តាល
- ជនបទខាងជើងឆៀងខាងកើត
- តំបន់ Gippsland ខាងលិច និងខាងត្បូង
- តំបន់ Gippsland ខាងកើត
ការ ដាក់ កម្រិត ត្រូវបាន ព្យាករ រហូត ដល់ បួន និង ត្រូវ បាន ធ្វើ បច្ចុប្បន្ន ភាព រៀង រាល់ ថ្ងៃ។ ចូរ ស្វែង រក តំបន់ ភ្លើង ឆេះ ព្រៃ របស់ អ្នក តាម
អ្នក ក៏ អាច ស្វែង រក ព័ត៌មាន សំខាន់ៗ ក្នុង តំបន់ របស់ អ្នកដើម្បី ជួយ អ្នក ក្នុង ការ រៀបចំ ផែន ការ ទប់ ទល់ នឹង ភ្លើង ឆេះ ព្រៃ នៅក្នុង តំបន់ របស់ អ្នក តាម ទំព័រ ព័ត៌មាន ក្នុង តំបន់ របស់
ស្វែងយល់បន្ថែមទៀតពីការដាក់កម្រិតនីមួយៗ
-
- ប្រសិន បើ ភ្លើង ចាប់ ផ្តើម ឆេះ និង រាល ដាល ការ បាត់ បង់ ជីវិត អាចនឹងកើតមានឡើង។
- នេះ គឺជា ស្ថានការណ៍ ដ៏ អាក្រក់ បំផុត សម្រាប់ ភ្លើង ឆេះ ព្រៃ ឬ ភ្លើង ឆេះ ស្មៅ។
តើខ្ញុំគួរធ្វើអ្វីខ្លះ?
ដើម្បី ឱ្យជីវិតអ្នកចៀសផុតពីគ្រោះថ្នាក់ អ្នកត្រូវ ចាក ចេញ ពី តំបន់ មាន ហានិភ័យ ភ្លើង ឆេះ។ ជីវិត របស់ អ្នក អាច អាស្រ័យលើ ការ សម្រេច ចិត្ត របស់អ្នក ទោះ បី ការ សម្រេច ចិត្ត ត្រូវធ្វើឡើង មុន គ្រោះអគ្គិភ័យក៏ដោយ។
រក្សា សុវត្ថិភាព ដោយ ទៅ ទីតាំង មាន សុវត្ថិភាពជាង នៅ ពេល ព្រឹក ឬ មួយ យប់ មុន។ ផ្ទះ មិន អាច ទ្រាំទ្រនឹង អគ្គិភ័យ បាន ទេ ក្នុង ស្ថានភាពទាំង នេះ។ អ្នក នឹង មិន អាច ចាក ចេញ បាន ហើយ ក៏អាច នឹង គ្មាន ជំនួយ ផង ដែរ។
ជៀសវាងតំបន់ព្រៃឈើ ព្រៃក្រាស់ ឬស្មៅស្ងួតវែង។
ដឹងពីគន្លឹះដែលជំរុញឱ្យអ្នកចាកចេញ។
ធ្វើការសម្រេចចិត្តអំពី៖
- ពេលណាដែលអ្នកនឹងចាកចេញ
- កន្លែងដែលអ្នកនឹងទៅ
- របៀបដែលអ្នកនឹងទៅដល់ទីនោះ
- ពេលណាអ្នកនឹងត្រឡប់មកវិញ
- តើអ្នកនឹងធ្វើអ្វី ប្រសិនបើអ្នកមិនអាចចាកចេញបាន
-
- ទាំង នេះ គឹជា ស្ថានភាព អគ្គិភ័យដ៏ គ្រោះ ថ្នាក់ ហើយ ជម្រើស ដែល មាន សុវត្ថិភាព បំផុត គឺ ត្រូវ ចាក ចេញ ពី តំបន់ ដែល មាន ហានិភ័យ ភ្លើង ឆេះ នា ព្រឹក ព្រលឹម ឬ មួយ យប់ មុន។
- ភ្លើងនឹង ឆេះ រាល ដាល យ៉ាង រហ័ស និង ប្រកបដោយ គ្រោះ ថ្នាក់ ខ្លាំង បំផុត។
- រំពឹងថានឹងមានអាកាសធាតុក្តៅស្ងួត និងខ្យល់ខ្លាំងបំផុត។
តើខ្ញុំគួរធ្វើអ្វីខ្លះ?
ចាត់ វិធាន ការនា ពេល នេះ ភ្លាម ដើម្បី ការពារ ជីវិត និង ទ្រព្យ សម្បត្តិ របស់ អ្នក។
ពិនិត្យ មើល ផែន ការ ភ្លើង ឆេះ ព្រៃ របស់ អ្នក និងឱ្យ ប្រាកដ ថា ទ្រព្យ សម្បត្តិ របស់ អ្នក បាន ត្រៀម ជា ស្រេច ពេល មាន អគ្គិភ័យ។ ប្រសិន បើ ភ្លើង ចាប់ ឆាប ឆេះ ចូរចាត់ វិធានការ ភ្លាមៗ។ ប្រសិន បើ អ្នក និង ទ្រព្យ សម្បត្តិ របស់ អ្នក មិន បាន ត្រៀមរៀបចំ ក្នុងកម្រិត ខ្ពស់ បំផុតទេ អ្នកត្រូវ ទៅ ទីតាំង ដែល មាន សុវត្ថិភាព ល្អជាង ឱ្យបានមុន ពេល ភ្លើង ចាប់ ផ្តើម រាលដាល ដល់ អ្នក។
ប្រសិន បើ ភ្លើង ចាប់ ឆាប ឆេះ ចូរចាត់ វិធានការ ភ្លាមៗ។ ប្រសិន បើ អ្នក និង ទ្រព្យ សម្បត្តិ របស់ អ្នក មិន បាន ត្រៀមរៀបចំ ក្នុងកម្រិត ខ្ពស់ បំផុតទេ អ្នកត្រូវ ទៅ ទីតាំង ដែល មាន សុវត្ថិភាព ល្អជាង ឱ្យបានមុន ពេល ភ្លើង ចាប់ ផ្តើម រាលដាល ដល់ អ្នក។
មានការយល់ដឹងពីស្ថានភាពក្នុងតំបន់ ហើយស្វែងរកព័ត៌មាន។
សម្រាប់ព័ត៌មានបន្ថែម៖
- ស្តាប់ ទីភ្នាក់ងារផ្សាយព័ត៌មានរបស់អ្នក
- ចូលមើល វ៉ិបសៃថ៍
- ទូរស័ព្ទទៅ បណ្តាញទូរស័ព្ទពិសេសរបស់ លេខ 1800 226 226 (ប្រសិនបើអ្នកមិនចេះនិយាយភាសាអង់គ្លេសទេ សូមទូរស័ព្ទមកសេវាកម្មបកប្រែភាសាសរសេរ និងនិយាយ លេខ 131 450 ជាមុនសិន)
ប្រសិន បើ អ្នក ថ្លង់ ពិបាក ស្តាប់ ឬ មាន បញ្ហា ក្នុង ការ និយាយ អ្នក អាច ទាក់ ទង ខ្សែ ទូរស័ព្ទ សង្រ្គោះ បន្ទាន់ រដ្ឋ វិកថូរៀ (VicEmergency Hotline) តាម រយៈ សេវាកម្ម បន្ត ថ្នាក់ជាតិ (National Relay Service) តាម លេខ 1800 555 677។ ប្រសិន បើ អ្នក មិនចេះ ភាសា អង់គ្លេស សូម ទូរស័ព្ទ ទៅកាន់សេវាកម្ម បក ប្រែ ភាសាតាម លេខ 131 450។
-
- អគ្គិភ័យ អាច ជាគ្រោះថ្នាក់
តើខ្ញុំគួរធ្វើអ្វីខ្លះ?
ត្រៀម ចាត់ វិធានការ។
មាន ហានិភ័យខ្ពស់។ ត្រៀម សម្រាប់ អគ្គិភ័យ នៅ តំបន់ អ្នក
សម្រេច ថា អ្នក នឹង ធ្វើ អ្វី ប្រសិន បើ ភ្លើង ចាប់ ផ្តើម ឆេះ។
ប្រសិន បើ ភ្លើង ចាប់ ផ្តើម ឆេះ ជីវិតអ្នក និង ទ្រព្យ សម្បត្តិ អ្នក អាច នឹង ជួប ហានិភ័យ។ ជម្រើសដែលមាន សុវត្ថិភាព បំផុត គឺត្រូវ ជៀស វាង តំបន់ មាន ហានិភ័យ ភ្លើង ឆេះ ។ .
មានការយល់ដឹងពីស្ថានភាពក្នុងតំបន់ ហើយស្វែងរកព័ត៌មាន។
សម្រាប់ព័ត៌មានបន្ថែម៖
- ស្តាប់ ទីភ្នាក់ងារផ្សាយព័ត៌មានរបស់អ្នក
- ចូលមើល
- ទូរស័ព្ទទៅបណ្តាញទូរស័ព្ទពិសេសរបស់ លេខ 1800 226 226 (ប្រសិនបើអ្នកមិនចេះនិយាយភាសាអង់គ្លេសទេ សូមទូរស័ព្ទមកសេវាកម្មបកប្រែភាសាសរសេរ និងនិយាយ លេខ 131 450 ជាមុនសិន)
ប្រសិន បើ អ្នក ថ្លង់ ពិបាក ស្តាប់ ឬ មាន បញ្ហា ក្នុង ការ និយាយ អ្នក អាច ទាក់ ទង ខ្សែ ទូរស័ព្ទ សង្រ្គោះ បន្ទាន់ រដ្ឋ វិកថូរៀ (VicEmergency Hotline) តាម រយៈ សេវាកម្ម បន្ត របស់ជាតិ (National Relay Service) តាម លេខ 1800 555 677។ ប្រសិន បើ អ្នក មិនចេះ ភាសា អង់គ្លេស សូម ទូរស័ព្ទ ទៅកាន់សេវាកម្ម បក ប្រែ ភាសាតាម លេខ 131 450។
-
- ភ្លើង ឆេះ ភាគ ច្រើន អាច គ្រប់ គ្រង បាន
តើខ្ញុំគួរធ្វើអ្វីខ្លះ?
តាម ដាន ព័ត៌មាន ទាន់ហេតុ ការណ៍ និង ត្រៀម ចាត់ វិធានការ ប្រសិន បើ មាន ភ្លើង ឆេះ។
ពិនិត្យផែនការអគ្គិភ័យរបស់អ្នក។
តាមដានស្ថានការណ៍។
អាចចាំបាច់ត្រូវមានវិធានការ។
ចាកចេញប្រសិនបើចាំបាច់។
-
ប្រព័ន្ធ នឹង បង្ហាញ កម្រិត "បិទ" សម្រាប់ ថ្ងៃ មួយចំនួន ដែល សហគមន៍មិន ចាំបាច់ចាត់ វិធាន ការ ។ កម្រិត នេះ បង្ហាញ ដោយ ចំណិតតូចស្ដើងពណ៌ ស នៅ លើ កងរង្វង់ មូលពណ៌ ឋិតនៅ ខាង ក្រោមកម្រិត "មធ្យម"។
របៀបរៀបចំផែនការសម្រាប់ភ្លើងឆេះព្រៃ និងភ្លើងឆេះស្មៅ
-
ការ ចាក ចេញ មុន នៅថ្ងៃ ដែល មាន ហានិភ័យ ភ្លើង ឆេះ តែង តែ ជាជម្រើស មាន សុវត្ថិភាព បំផុត។ ការចាំបាច់ត្រូវ ធ្វើ បែប នេះ គឺជា រឿងកម្រសម្រាប់អ្នក។ ពេល ដែល កម្រិត គ្រោះ អគ្គិភ័យ ឡើង ដល់ ខ្ពស់ បំផុត ឬ គ្រោះ មហន្តរាយ ធ្ងន់ធ្ងរ អ្នក គួរ តែ រៀបចំ ផែន ការ ចាក ចេញ ពី តំបន់ ងាយរងគ្រោះ ដោយ អគ្គិភ័យ រយៈពេលមួយថ្ងៃតែម្ដង។
ការ ចាក ចេញ ឲ្យ បាន ឆាប់ នៅថ្ងៃ ដែល មាន ហានិភ័យ ភ្លើង ឆេះ មុន ពេល ភ្លើង ចាប់ ផ្តើម ឆេះ ជាវិធានការមាន សុវត្ថិភាព ជាង។ នេះ មាន ន័យថា អ្នក មាន ការ គិត ច្បាស់ លាស់ ក្នុង ការ គោរព តាម ផែន ការ គ្រោះ អគ្គិភ័យ របស់ អ្នក។ វា ក៏ កាត់ បន្ថយ ហានិភ័យ ក្នុង ការ ចាក ចេញ យឺតពេលពេក នៅពេល ដែល ភ្លើង បាន ចាប់ ផ្តើម ឆេះ រួចទៅហើយ។
ពិភាក្សាជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកជានិច្ច អំពីពេលណាដែលអ្នកនឹងចាកចេញ ដើម្បីឱ្យមនុស្សគ្រប់គ្នាបានដឹងច្បាស់អំពីផែនការនោះ។
-
យកល្អ គួរតែមានពី ឬបីកន្លែងដែលត្រូវទៅ។ មនុស្សដែលអ្នកបានគ្រោងទៅលេង ប្រហែលជាមិននៅផ្ទះទេ ឬផ្លូវដែលអ្នកបានគ្រោងទុកនោះ អាចត្រូវបិទ។
តើអ្នកនឹងទៅ៖
- ផ្ទះរបស់សាច់ញាតិ?
- សណ្ឋាគារ?
- មណ្ឌលផ្សារទំនើបនៅឆ្ងាយពីតំបន់ដែលងាយឆេះ?
សម្រេចចិត្តលើជម្រើសមួយចំនួន ហើយត្រូវប្រាកដថា អ្នកឱ្យមនុស្សគ្រប់គ្នានៅក្នុងក្រុមគ្រួសារ បានដឹងពីផែនការអគ្គិភ័យរបស់អ្នក។
-
នៅពេលអ្នករៀបផែនការអគ្គិភ័យរបស់អ្នក ចូរគិតអំពីអ្វីដែលមិននឹកស្មានដល់។
ចុះប្រសិនបើ៖
- ដើមឈើមួយបានដួលរលំនៅលើផ្លូវធំចេញពីទីប្រជុំជន?
- ក្មេងៗគេងមួយយប់នៅទីកន្លែងមួយ?
- ដៃគូរបស់អ្នកមិននៅជុំគ្នា?
គិតអំពីរបៀបដែលអ្នកនឹងប្រតិបត្តិផែនការរបស់អ្នក និងអ្វីដែលអ្នកប្រហែលជាចាំបាច់ត្រូវផ្លាស់ប្តូរ ក្នុងរយៈពេលដ៏ខ្លី។
វាមានសារៈសំខាន់ជាពិសេស ដើម្បីដឹងពីអ្វីដែលអ្នកនឹងធ្វើ ប្រសិនបើអ្នកមិនអាចបើកបរដោយហេតុផលណាមួយ។ តើអ្នកនឹងគេចចេញពីតំបន់ដែលងាយឆេះដោយរបៀបណា?
ការចាកចេញឱ្យបានមុនពេលអគ្គិភ័យមកដល់ តែងតែមានសុវត្ថិភាពជាង។
-
ធ្វើបញ្ជីវត្ថុដែលអ្នកនឹងត្រូវការ និងឯកសារសំខាន់ៗ ហើយនិងវត្ថុដែលអ្នកចង់រក្សាឱ្យមានសុវត្ថិភាព។ នេះគឺជាកញ្ចប់សម្រាប់គ្រោះអាសន្នរបស់អ្នក។
ខ្ចប់វត្ថុនានា ដូចជា៖
ប្រដាប់បញ្ចូលថាមពលទូរស័ព្ទ
- ដបទឹក
- សម្លៀកបំពាក់បម្រុង
- គ្រឿងសំអិតសំអាង
- ថ្នាំពេទ្យ
- ចំណីអាហារសត្វចិញ្ចឹម
- ពិល / ថ្មពិល
- លុយ
- លិខិតឆ្លងដែន
- រូបថត និងទ្រព្យសម្បត្តិមានតម្លៃ
តើអ្នកត្រូវការវេចខ្ចប់អ្វីខ្លះ? ការណែនាំ សូមគិតអំពីវត្ថុដែលអ្នកនឹងត្រូវការ ប្រសិនបើអ្នកត្រូវចាកចេញពីផ្ទះចំនួន៣ថ្ងៃ។
ដាក់ ការ រំលឹក នៅ លើ ប្រក្រតីទិន របស់ អ្នក ដើម្បី រៀបចំ កញ្ចប់ សង្រ្គោះ បន្ទាន់ មុន ពេល រដូវ ភ្លើង ឆេះ ព្រៃ ចាប់ ផ្តើម។
ត្រូវ ការ ជំនួយ ក្នុ ងការ រៀបចំ បញ្ជី មែន ទេ? កាកបាទ ក្រហម (Red Cross) មាន កម្មវិធី ដ៏ល្អ មួយ ឈ្មោះ ‘Get Prepared’ ដើម្បី ជួយ អ្នក រៀបចំ របស់ របរ សំខាន់ ចាំបាច់ ផ្សេងៗ ដែល អ្នក ត្រូវ គិតគូរពិចារណា។
អ្នក អាច ទាញ យក ៖
-
អគ្គិភ័យក៏ជាពេលវេលាតានតឹងមួយដែរសម្រាប់សត្វចិញ្ចឹម និងបសុសត្វរបស់អ្នក។
ការមានផែនការមួយសម្រាប់សត្វរបស់អ្នក មានន័យថាពពួកសត្វទាំងនោះនឹងរីករាយ ហើយមានសុវត្ថិភាពជាងនៅពេលគ្រោះអាសន្នមកដល់៖
សូម មើល គេហទំព័រ អាជ្ញាធរ អគ្គិភ័យ ក្នុង តំបន់ (Country Fire Authority) ដើម្បី ស្វែង រក ការ ណែនាំ ពីការ ថែ ទាំ សត្វ ចិញ្ចឹម របស់ អ្នក ក្នុង អំឡុង ពេល និង បន្ទាប់ ពីមាន ភ្លើង ឆេះ។
- កុំភ្លេចដាក់បញ្ចូលសត្វពាហនៈរបស់អ្នកទៅក្នុងផែនការគ្រោះអាសន្នរបស់អ្នក និងខ្ចប់វត្ថុសម្រាប់សត្វទាំងនោះនៅក្នុងកញ្ចប់សម្រាប់គ្រោះអាសន្នរបស់អ្នក
-
វាមានសារៈសំខាន់ក្នុងការប្រាប់ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកឱ្យដឹងថាអ្នកមានសុវត្ថិភាព និងអំពីសកម្មភាពរបស់អ្នក។ វាអាចកាត់បន្ថយភាពតានតឹង និងកង្វល់របស់មនុស្សគ្រប់គ្នា។
ធ្វើបញ្ជីមនុស្សដែលអ្នកនឹងត្រូវជូនដំណឹង។ ត្រូវប្រាកដថាបានកត់ចុះព័ត៌មានទំនាក់ទំនងលម្អិតរបស់ពួកគេ ក្នុងករណីដែលអ្នកបាត់ទូរស័ព្ទរបស់អ្នក ឬវាអស់ថ្ម។
-
តើមាននរណាម្នាក់នៅតាមដងផ្លូវរបស់អ្នក ដែលអាចត្រូវការជំនួយបន្ថែមបន្តិចបន្តួចទេ?
ពួកគេអាចជា៖
- អ្នកជិតខាងវ័យចំណាស់
- គ្រួសារដែលមានកូនតូច
- មនុស្សដែលមិនអាចបើកបរ ឬធ្វើដំណើរបានដោយស្រួល
- ឆែកមើលអ្នកដែលមិនចេះនិយាយភាសាអង់គ្លេស/ពីសហគមន៍របស់អ្នក។
ឆែកមើលពួកគេដើម្បីឱ្យបានដឹងពីផែនការអគ្គិភ័យរបស់ពួកគេ ហើយប្រសិនបើពួកគេនឹងត្រូវការជំនួយនៅពេលមានគ្រោះអាសន្ន។
តើការចាកចេញឱ្យបានមុនពេលអគ្គិភ័យមកដល់មានន័យដូចម្តេច?
ប្រសិនបើអ្នករស់នៅក្នុងតំបន់ដែលមានហានិភ័យនៃភ្លើងឆេះព្រៃ និងភ្លើងឆេះស្មៅ យើងសូមណែនាំថាអ្នកចាកចេញមួយយប់មុន ឬព្រឹកព្រលឹមនៃថ្ងៃខ្លាំងបំផុត និងលេខកូដក្រហម (កម្រិតគ្រោះថ្នាក់អគ្គិភ័យ)។
តំបន់ទាំងនេះត្រូវបានវាយតម្លៃថាមានហានិភ័យខ្ពស់ដោយសារតែ៖
- កម្តៅ
- តំបន់នោះមានសភាពស្ងួតហួតហែងយ៉ាងណាដែរ
- តើរុក្ខជាតិប៉ុន្មានដែលមានសភាពស្ងួតហួតហែង (ឧទាហរណ៍ ប្រសិនបើមានព្រៃស្ងួត ស្មៅវែង ព្រៃក្រាស់)
- ខ្យល់
ស្ថានភាពកាន់តែអាក្រក់ វាកាន់តែពិបាកសម្រាប់សេវាកម្មសង្គ្រោះបន្ទាន់ ដើម្បីគ្រប់គ្រងអគ្គិភ័យ។ ប្រសិនបើភ្លើងមិនអាចទាយទុកជាមុនបាន ហើយមិនអាចគ្រប់គ្រងបានទេ អ្នកមិនត្រូវនៅកន្លែងណាមួយក្បែរវាទេ។ ចូរចាកចេញឱ្យបានមុនអគ្គិភ័យមកដល់។
អគ្គិភ័យអាចចាប់ផ្តើមនៅកម្រិតណាមួយ។ មើលស្ថានភាព និងពិនិត្យការព្រមាន ដើម្បីឱ្យអ្នកដឹងពីអ្វីដែលត្រូវធ្វើ ប្រសិនបើអគ្គិភ័យចាប់ផ្តើមឆាបឆេះ។
អ្នកអាច៖
- ទាញយក VicEmergency App ពី App ឬ Google
- ដាក់បញ្ចូលជម្រើសទីតាំងរបស់អ្នក (ឧទាហរណ៍ ផ្ទះរបស់អ្នក ឬផ្ទះសមាជិកក្រុមគ្រួសារផ្សេងទៀត)
- ចាត់ចែងឱ្យមានការជូនដំណឹងតាមប្រព័ន្ធផ្សេងៗដើម្បីទទួលបានការ ព្រមានជាមុនអំពីកម្រិតគ្រោះថ្នាក់អគ្គិភ័យ និងការព្រមានអំពីគ្រោះអាសន្ន
ថ្ងៃបម្រាមម៉ឺងម៉ាត់ហាមការដុតភ្លើង
ថ្ងៃបម្រាមម៉ឺងម៉ាត់ហាមការដុតភ្លើង គឺខុសគ្នានឹងកម្រិតគ្រោះថ្នាក់អគ្គិភ័យ៖
- កម្រិត គ្រោះ អគ្គិភ័យ ប្រាប់ អ្នក ថាតើ អគ្គិភ័យអាច បង្ក គ្រោះថ្នាក់ ដូចម្តេច ប្រសិន បើ មាន ភ្លើង ចាប់ ផ្តើម ឆេះ។ វា ផ្តល់ ព័ត៌មាន ដល់ អ្នក ដើម្បី ជួយ ឲ្យ អ្នក សម្រេច ចិត្ត ពី របៀបដែលអ្នកគួរ អនុវត្តផែនការ អគ្គិភ័យ របស់ អ្នក។
- កម្រិតគ្រោះថ្នាក់អគ្គិភ័យ ប្រាប់អ្នកពីសភាពនៃអគ្គិភ័យដែលអាចឆាបឆេះ ប្រសិនបើវាចាប់ផ្តើម។ វាផ្តល់ឱ្យអ្នកនូវព័ត៌មានដើម្បីជួយអ្នកក្នុងការសម្រេច ថាតើអ្នកគួរដាក់ផែនការអគ្គិភ័យរបស់អ្នកឱ្យដំណើរការដូចម្តេចដែរ។
CFA ប្រកាស ពីបម្រាម ហាមដាច់ខាត មិន ឲ្យ ដុត ភ្លើង សោះ នៅថ្ងៃ ទាំង ឡាយ ណា ដែល អគ្គិភ័យ អាច នឹង រាល ដាល លឿន និង មាន ការ លំបាក ក្នុ ងការ គ្រប់ គ្រង។ ការ ប្រកាស នេះ កំណត់ នូ វការ ដាក់ កំហិត ស្រប ច្បាប់ ទៅលើសកម្មភាព ទាំង ឡាយ ណា ដែលអាច ធ្វើ ឬ មិន អាច ធ្វើ បាន នៅក្នុង តំបន់ នៅថ្ងៃ នោះ។
គោល បំណង នៃ ការ ដាក់ បម្រាម ហាមដាច់ខាតមិន ឲ្យ ដុត ភ្លើង សោះ គឺ ដើម្បី កាត់បន្ថយ សកម្មភាព ទាំង ឡាយ ណា ដែល អាច បង្កអគ្គិភ័យ ដូចជា ការ ដុត ភ្លើង បោះ ជំរំ និង ការ អាំង សាច់ ខាង ក្រៅ ជាដើម។
គោលបំណងនៃបម្រាមម៉ឺងម៉ាត់ហាមការដុតភ្លើង គឺដើម្បីកាត់បន្ថយសកម្មភាពដែលអាចចាប់ផ្តើមអគ្គិភ័យ ដូចជាបាប៊ីឃ្យូនៅទីខាងក្រៅ និងជំរំភ្លើង។
អ្នកអាចស្វែងយល់បន្ថែមអំពី អ្វីដែលអ្នកអាច និងមិនអាចធ្វើបាន នៅលើវ៉ិបសៃថ៍របស់ CFA។
Reviewed 16 December 2022