JavaScript is required
Relief and recovery support is available for people impacted by the January 2026 Victorian bushfires.
Visit Emergency Recovery Victoria
Teenager learning to beekeep.

អំពីវិញ្ញាបនបត្រនៃការអប់រំនៅរដ្ឋវិចថូរៀ (About the Victorian Certificate of Education) - ភាសាខ្មែរ (Khmer)

ស្វែងយល់បន្ថែមអំពីការសិក្សា VCE និងកន្លែងណាដែលវាអាចនាំឲ្យអ្នកទៅដល់។

វិញ្ញាបនបត្រនៃការអប់រំនៅរដ្ឋវិចថូរៀ (VCE) ផ្តល់ជូននូវជម្រើសសិក្សាជាច្រើន។

អ្នកអាចជ្រើសយកការសិក្សាជាច្រើនប្រភេទដែលអនុញ្ញាតឱ្យអ្នករុករកថាអ្នកមានចំណង់ចំណូលចិត្តលើអ្វី ហើយបន្តចាប់យកគោលដៅនានារបស់អ្នក។

ក្រុមមុខវិជ្ជាទី 1 និងទី 2 ជាធម្មតាគឺសិក្សានៅថ្នាក់ទី 11 ហើយក្រុមមុខវិជ្ជាទី 3 និងទី 4 ជាធម្មតាគឺសិក្សានៅថ្នាក់ទី 12។

ការបញ្ចប់ VCE អាចផ្តល់ឱ្យអ្នកនូវពិន្ទុ ATAR ដោយផ្តល់នូវគន្លងផ្លូវសិក្សាផ្ទាល់ទៅកាន់សាកលវិទ្យាល័យ។

VCE អាចនាំអ្នកទៅកាន់ទិសដៅខុសៗគ្នាជាច្រើនបន្ទាប់ពីសាលារៀន ហើយជាជម្រើសដ៏អស្ចារ្យមួយ ប្រសិនបើអ្នកពេញចិត្តរៀននៅក្នុងបរិយាកាសក្នុងថ្នាក់រៀន ហើយដឹងថាអ្នកប្រហែលជាចង់ទៅសាកលវិទ្យាល័យភ្លាមៗបន្ទាប់ពីចប់ពីសាលា។

កន្លែងដែលវាអាចនាំឲ្យអ្នកទៅដល់

VCE នឹងរៀបចំអ្នកសម្រាប់៖

  • សាកលវិទ្យាល័យ
  • ភាពជាអ្នកហ្វឹកហ្វឺនធ្វើជាកូនជាង ឬកម្មសិក្សា
  • ការអប់រំ និងការបណ្តុះបណ្តាលបន្ថែមទៀត
  • ចូលទៅក្នុងកម្លាំងការងារតែម្ដង។

ជម្រើសមុខវិជ្ជា VCE របស់អ្នក។

ដើម្បីទទួលបាន VCE អ្នកត្រូវបញ្ចប់ដោយជោគជ័យយ៉ាងតិច 16 មុខវិជ្ជា។ មុខវិជ្ជាទាំងនេះចាំបាច់ត្រូវរួមបញ្ចូល៖

  • មុខវិជ្ជាសិក្សា 3 លំដាប់តគ្នានៃផ្នែកមុខវិជ្ជា 3 និង 4
  • 3 ផ្នែកមុខវិជ្ជាពីក្រុមមុខវិជ្ជាសិក្សាភាសាអង់គ្លេស (រាប់បញ្ចូលទាំងផ្នែកមុខវិជ្ជា 3 និង 4)។

សិស្សភាគច្រើនរៀនយក VCE របស់ពួកគេក្នុងរយៈពេល 2 ឆ្នាំដោយបញ្ចប់ចន្លោះពី 20 ផ្នែកមុខវិជ្ជា ទៅ 24 ផ្នែកមុខវិជ្ជា។

សាលានីមួយៗកំណត់មុខវិជ្ជា VCE និងជម្រើសសិក្សា VET អ្វីខ្លះដែលពួកគេផ្តល់ជូន ហើយមិនមែនគ្រប់សាលាទាំងអស់សុទ្ធតែផ្តល់ជូនការសិក្សាទាំងអស់នោះទេ។ សូមពិនិត្យជាមួយសាលារបស់អ្នកអំពីការសិក្សាអ្វីខ្លះនឹងត្រូវបានផ្តល់ជូន។

អ្វីខ្លះដែលអ្នកនឹងទទួលបាន

នៅពេលអ្នកសិក្សាចប់ អ្នកនឹងទទួលបាន៖

  • ពិន្ទុចំណាត់ថ្នាក់នៃការអនុញ្ញាតឱ្យចូលរៀននៅថ្នាក់ឧត្តមសិក្សាអូស្ត្រាលី (ATAR) * (ប្រសិនបើអ្នកបំពេញបានតាមលក្ខខណ្ឌតម្រូវ)
  • លិខិតរៀបរាប់អំពីលទ្ធផលចេញដោយ VCAA
  • លិខិតរៀបរាប់អំពីសមិទ្ធផលធ្វើបាន * ចេញដោយ TAFE របស់អ្នក (ប្រសិនបើអ្នកបានបញ្ចប់មុខវិជ្ជា VET ទាំងឡាយ)
  • គុណវុឌ្ឍិ VET របស់អ្នក (ប្រសិនបើអ្នកបានបញ្ចប់វា)
  • វិញ្ញាបនបត្រអប់រំរដ្ឋវិចថូរៀរបស់អ្នក។

សិស្សដែលមិនបានបញ្ចប់វិញ្ញាបនបត្រ នឹងទទួលបានសេចក្ដីសង្ខេបអំពីកម្រងព័ត៌មាននៃសមិទ្ធផលរបស់សិស្ស ដែលរាយនូវសមិទ្ធផលទាំងអស់របស់ពួកគេ។

ព័ត៌មានបន្ថែម

សូមនិយាយជាមួយអ្នកប្រឹក្សាអាជីពការងារនៅសាលារបស់អ្នកអំពីរបៀបបង្កើតកម្មវិធី VCE របស់អ្នកឱ្យសមស្របប្រសើរបំផុតជាមួយនឹងករណីរបស់អ្នក។

គន្លងផ្លូវសិក្សាដទៃទៀត

Updated