JavaScript is required
Relief and recovery support is available for people impacted by the January 2026 Victorian bushfires.
Visit Emergency Recovery Victoria
Teenager learning to woodwork.

អំពីវិញ្ញាបនបត្រគន្លងផ្លូវសិក្សានៅរដ្ឋវិចថូរៀ (About the Victorian Pathways Certificate) - ភាសាខ្មែរ (Khmer)

ស្វែងយល់បន្ថែមអំពី VPC និងកន្លែងដែលវាអាចនាំឲ្យអ្នកទៅដល់។

វិញ្ញាបនបត្រគន្លងផ្លូវសិក្សានៅរដ្ឋវិចថូរៀ (VPC) គឺជាជម្រើសដែលមិនរើសមុខនិងអាចបត់បែនបានដើម្បីបំពេញការសិក្សារបស់អ្នក។

វាត្រូវបានរចនាឡើងសម្រាប់សិស្សដែលមិនមានលទ្ធភាព ឬមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការបញ្ចប់ VCE ឬ VCE VM ដោយសារហេតុផលផ្សេងៗ។

VPC ជាធម្មតាត្រូវបានបញ្ចប់នៅថ្នាក់ទី 11 និងថា្នក់ទី 12 ប៉ុន្តែគេអាចចាប់ផ្តើមមុន ឬបញ្ចប់ក្នុងរយៈពេលយូរជាងពីរឆ្នាំ។ អ្នកអាចគិតគណនាពេលវេលាដែលល្អបំផុតសម្រាប់អ្នកដើម្បីចាប់ផ្តើម និងបញ្ចប់ VPC ជាមួយសាលារបស់អ្នក។

កម្មវិធីសិក្សាមានផ្តល់ជូនក្នុងកម្រិតដែលគេងាយចូលបានជាងខាង VCE និង VCE VM។ គ្រូបង្រៀនរបស់អ្នកធ្វើការវាយតម្លៃការលូតលាស់របស់អ្នកតាមរយៈសកម្មភាពនានានៅក្នុងថ្នាក់រៀន។

VPC មិនមែនជាជម្រើសសម្រាប់គ្រប់សិស្សនោះទេ ហើយនឹងត្រូវបានណែនាំដោយសាលារបស់អ្នក ដើម្បីបំពេញតម្រូវការរបស់សិស្សជាក់លាក់ម្នាក់ ដែលការសម្រេចចិត្តនោះធ្វើឡើងដោយមានការចូលរួមពីសិស្ស ឪពុកម្តាយ និងសាលា។

ចែករំលែកទំព័រនេះទៅ WhatsApp

កន្លែងដែល VPC អាចនាំឲ្យអ្នកទៅដល់

VPC នឹងជួយអ្នកឱ្យរៀបចំខ្លួនសម្រាប់៖

  • VCE និង VCE VM
  • កម្រិតថ្នាក់ដែលអាចទទួលឲ្យចូល VET ដែលអាចមាននៅ TAFE
  • ចូលត្រង់ផ្ទាល់ទៅក្នុងកម្លាំងការងារ
  • ភាពជាអ្នកហ្វឹកហ្វឺនធ្វើជាកូនជាង ឬកម្មសិក្សា។

ជម្រើសមុខវិជ្ជាសិក្សា VPC របស់អ្នក។

អ្នកនឹងត្រូវការបញ្ចប់ 12 ផ្នែក ឬច្រើនជាងនេះ រួមទាំងយ៉ាងតិច៖

  • VPC 2 ផ្នែកមុខវិជ្ជាអក្ខរកម្ម (ផ្នែកមុខវិជ្ជានានាពីក្រុម VCE ភាសាអង់គ្លេស រួមទាំង VCE VM អក្ខរកម្ម)
  • VPC 2 ផ្នែកមុខវិជ្ជានព្វន្ត (ឬផ្នែកមុខវិជ្ជានានាពីក្រុមគណិតវិទ្យា VCE រួមទាំង VCE VM លេខនព្វន្ត)
  • VPC 2 ផ្នែកមុខវិជ្ជាជំនាញទាក់ទងនឹងការងារ
  • VPC 2 ផ្នែកមុខវិជ្ជាជំនាញអភិវឌ្ឍន៍ផ្ទាល់ខ្លួន។

ផ្នែកមុខវិជ្ជាចំនួនបួនដែលនៅសល់ អាចមកពីផ្នែកមុខវិជ្ជា VPC ផ្សេងទៀត ឬពី VET វិញ្ញាបនបត្រ I ឬមុខវិជ្ជាសិក្សាខាងលើ។

អ្នកក៏អាចចំណាយពេលរៀនសូត្រនៅកន្លែងធ្វើការផងដែរ។ អ្នកអាចផ្គុំ VPC ជាមួយផ្នែកមុខវិជ្ជា VCE ឬ VCE VM ឬ VET នៅកម្រិត វិញ្ញាបនបត្រ I ឬខ្ពស់ជាងនេះ។

អ្វីខ្លះដែលអ្នកនឹងទទួលបាន

នៅពេលអ្នកបញ្ចប់ការសិក្សា VPC របស់អ្នក អ្នកនឹងទទួលបាន៖

  • លិខិតរៀបរាប់អំពីលទ្ធផលចេញដោយ VCAA
  • លិខិតរៀបរាប់អំពីការសម្រេចបានពី TAFE របស់អ្នក
  • គុណវុឌ្ឍិ VET របស់អ្នក
  • វិញ្ញាបនបត្រគន្លងផ្លូវសិក្សានៅរដ្ឋវិចថូរៀរបស់អ្នក។

សម្រាប់សិស្សទាំងឡាយណាដែលមិនបានបញ្ចប់គុណវុឌ្ឍិពេញលេញ នឹងមានសេចក្ដីសង្ខេបព័ត៌មានអំពីសមិទ្ធផលរបស់សិស្ស។

ព័ត៌មានបន្ថែម

សូមនិយាយជាមួយអ្នកប្រឹក្សាអាជីពការងារនៅសាលារបស់អ្នក ដើម្បីរកមើលថាតើ VPC ត្រូវសម្រាប់អ្នកដែរឬទេ។

គន្លងផ្លូវសិក្សាដទៃទៀត

Updated