JavaScript is required

ការធានាទទួលបានប្រាក់ឈ្នួលពេលឈឺ និងពេលមើលថែអ្នកនៅក្នុងក្នុងបន្ទុកសម្រាប់ពលរដ្ឋវិចថូរៀ - ខ្មែរ (Victorian Sick Pay Guarantee - Khmer)

ការប្រាក់ឈ្នួលនៅពេលឈឺ និងប្រាក់ឈ្នួលអ្នកថែទាំសម្រាប់បុគ្គលិកធ្វើការម្តងម្កាល និងបុគ្គលិកធ្វើការប្រកបរបររកស៊ីដោយខ្លួនឯង (Victorian Sick Pay Guarantee)

Victorian Sick Pay Guarantee (ការធានាទទួលបានប្រាក់ឈ្នួលនៅពេលឈឺ សម្រាប់ពលរដ្ឋវិចថូរៀ) ផ្តល់ឱ្យបុគ្គលិកធ្វើការម្តងម្កាល និងបុគ្គលិកធ្វើការប្រកបរបររកស៊ីដោយខ្លួនឯងចំនួន 38 ម៉ោង ក្នុងមួយឆ្នាំនូវការប្រាក់ឈ្នួលនៅពេលឈឺ និងប្រាក់ឈ្នួលអ្នកថែទាំដើម្បីប្រើប្រាស់នៅពេលដែលពួកគេឈឺ ឬត្រូវការថែទាំមនុស្សជាទីស្រឡាញ់។ ពីព្រោះ គ្មាន បុគ្គលិកធ្វើការ ណាម្នាក់គួរតែត្រូវ ជ្រើសរើស រវាង ប្រាក់ ឈ្នួល មួយ ថ្ងៃ និង សុខភាព របស់ ពួកគេនោះទេ។ 

កម្មវិធីសាកល្បងនេះត្រូវបានផ្តល់មូលនិធិទាំងស្រុងដោយរដ្ឋាភិបាលរដ្ឋវិចថូរៀ។ 

កម្មវិធីសាកល្បង Sick Pay Guarantee (ការធានា ទទួលបាន ប្រាក់ឈ្នួល នៅពេល ឈឺបញ្ចប់ នៅ ថ្ងៃទី30 ខែមិថុនា ឆ្នាំ2024

ការចុះឈ្មោះត្រូវបានបិទ ហើយ។ អ្នកមិនអាចចុះឈ្មោះសម្រាប់ Sick Pay Guarantee បានទៀត ទេ។

ការសុំទាមទារប្រាក់ឈ្នួលនៅពេលឈឺ និង សម្រាប់អ្នកថែទាំ

បើអ្នកបានចុះឈ្មោះសម្រាប់ Sick Pay Guarantee នៅត្រឹមម៉ោង2:00ថ្ងៃ នៃថ្ងៃអង្គារ ទីខែឧសភា ឆ្នាំ2024 នោះអ្នកមានសិទ្ធិទទួលប្រាក់ឈ្នួលនៅពេលឈឺនិង សម្រាប់អ្នកថែទាំ រហូតដល់ថ្ងៃសុក្រ ទី31 ខែឧសភា ឆ្នាំ2024

នេះមានន័យថា ថ្ងៃចុងបង្អស់ដែលអ្នកអាចមិនបានទៅធ្វើការ ហើយមានសិទ្ធិទទួល Sick Pay Guarantee គឺ ថ្ងៃសុក្រ ទី 31 ខែឧសភា ឆ្នាំ2024

ថ្ងៃចុងបង្អស់ដែលអ្នកអាចដាក់ពាក្យសុំទាមទារប្រាក់ គឺ ថ្ងៃអាទិត្យ ទី 30 ខែមិថុនា ឆ្នាំ2024

អ្នកត្រូវដាក់ពាក្យសុំទាមទារប្រាក់ទាំងអស់ ក្នុងរង្វង់ពេល 60ថ្ងៃ នៃពេលដែលអ្នកមិនបាន ទៅ ធ្វើការ និងមិនឲ្យហួសម៉ោង11:59យប់ នៃថ្ងៃអាទិត្យ ទី30 ខែមិថុនា ឆ្នាំ2024

ទាក់ទងមកយើង

Victorian Sick Pay Guarantee

អ៊ីមែលsickpayguarantee@ecodev.vic.gov.au(opens in a new window)

Updated