ទទួល ជំនួយក្នុងអំឡុងគ្រោះ អាសន្ន
លេខសូន្យ បី ដង
ប្រសិន បើ អ្នក ស្ថិត ក្នុង ស្ថាន ភាព គ្រោះ ថ្នាក់ ភ្លាមៗ សូម ទូរសព្ទ ទៅ លេខ 000។
បណ្តាញទូរសព្ទ ជំនួយ សង្រ្គោះ បន្ទាន់ រដ្ឋ វិកថូរៀ (VicEmergency Hotline)
បណ្តាញ ទូរសព្ទ ជំនួយ សង្រ្គោះ បន្ទាន់ រដ្ឋ វិកថូរៀ ផ្តល់ ជូន ព័ត៌មាន សំខាន់ រួម ទាំង មុនពេល ក្នុង អំឡុង ពេល និង ក្រោយ ពេលគ្រោះ អាសន្ន ធំៗ ដូច ជា ខ្យល់ ព្យុះ អគ្គិភ័យ និង ទឹក ជំនន់។ ការ ផ្តល់ ព័ត៌មាន នេះ ក៏ រួម មាន ការ ព្រមាននានា និង ព័ត៌មានអំពី គ្រោះ អាសន្ន។
សូម ទូរសព្ទ ទៅ បណ្តាញ ទូរសព្ទ ជំនួយ សង្រ្គោះ បន្ទាន់ រដ្ឋ វិកថូរៀ តាម លេខ 1800 226 226។
អ្នក ក៏ អាច ទូរសព្ទ ទៅ សេវាកម្ម បក ប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ ផងដែរតាម លេខ 131 450 ហើយ ស្នើ ឱ្យ ពួកគេ ទូសព្ទ ទៅ បណ្តាញ ទូរសព្ទ ជំនួយ សង្រ្គោះ បន្ទាន់ រដ្ឋ វិកថូរៀ (VicEmergency Hotline) ។
សេវាកម្ម សង្រ្គោះ បន្ទាន់ របស់ រដ្ឋ
សេវាកម្ម សង្រ្គោះ បន្ទាន់ របស់ រដ្ឋ (SES) អាច ជួយ គ្រប់ ទី កន្លែង នៅ ទូទាំង រដ្ឋ វិកថូរៀ ក្នុង អំឡុង ពេល ឬ ក្រោយ ពេល មានគ្រោះ ទឹក ជំនន់ ខ្យល់ ព្យុះ បាក់ ដី រលក យក្ស ស៊ូណាមិ ឬ រញ្ជួយ ដី។
សូម ទូរសព្ទ ទៅ SES តាម លេខ 132 500 ប្រសិន បើ ៖
- មាន ដើម ឈើ រលំ និង បណ្តាល ឱ្យ ខូច ខាតគ្រោង ផ្ទះ ឬ រថ យន្ត របស់ អ្នក
- មាន ការ ខូច ខាត ដំបូល ផ្ទះ ឬ មាន លិច ទឹក ធ្ងន់ ធ្ងរពីដំបូល
- មាន ដើម ឈើ ឬ មែក ឈើ ធំ បាក់ ធ្លាក់ និង រា រាំង អ្នក មិន អាច ចាក ចេញ ឬ ចូល ផ្ទះបាន
- ផ្ទះ របស់ អ្នក មាន ទឹក លិច ឬ ទឹក ហៀប នឹង លិច។
ប្រសិន បើ អ្នក ត្រូវ ការ អ្នក បក ប្រែ ផ្ទាល់ មាត់ សូម ស្នើ សុំ ពីប្រតិបត្តិករ SES នៅពេល អ្នក ទូរសព្ទ ទៅ ពួកគេ។
ទទួល បានព័ត៌មាន ជា ភាសា របស់ អ្នក នៅលើ គេហ ទំព័រ VICSES។
ទទួល បាន ជំនួយ ភ្លាមៗ បន្ទាប់ ពី គ្រោះអាសន្ន
មជ្ឈមណ្ឌលជំនួយ សង្រ្គោះ បន្ទាន់
មជ្ឈមណ្ឌលជំនួយសង្រ្គោះ បន្ទាន់ ជាកន្លែងសុវត្ថិភាពមួយ ដែល អ្នក អាច ទៅ ដើម្បីស្វែង រក ជំនួយ ក្នុងអំឡុង ពេល និង ក្រោយ ពេល មាន គ្រោះអាសន្ន។ មជ្ឈមណ្ឌលទាំងនេះ ផ្តល់ សេវាកម្ម គាំ ទ្រ ចាំបាច់នានា ដូច ជាម្ហូប អាហារ សំលៀក បំពាក់ ភួយ ការ សង្រ្គោះ បឋម ទីជំរកសង្គ្រោះបន្ទាន់ និ ងព័ត៌មាន ។
ទីតាំងមជ្ឈមណ្ឌលជំនួយសង្រ្គោះ បន្ទាន់ មានចុះបញ្ជីនៅ លើ គេ ហ ទំព័រ VicEmergency។
លំនៅដ្ឋានសង្គ្រោះបន្ទាន់
ប្រសិន បើ អ្នក ត្រូវ ការកន្លែង ស្នាក់ នៅ បន្ទាប់ ពី គ្រោះ អាសន្ន សូម ទាក់ ទងសាលាក្រុង ក្នុងមូលដ្ឋាន របស់ (opens in a new window)អ្នក(opens in a new window)ដើម្បី សុំ ជំនួយ ឬទៅ កាន់ មជ្ឈមណ្ឌល ជំនួយសង្រ្គោះ បន្ទាន់។
អ្នក ក៏ អាច ទូរសព្ទ ទៅ សេវាកម្មបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ផងដែរតាម លេខ 131 450 រួច ស្នើ សុំ ជំនួយ បក ប្រែ ព័ត៌មាន ពីសាលាក្រុង ក្នុង មូលដ្ឋានរបស់ អ្នកអំ ពីលំនៅដ្ឋានសង្គ្រោះបន្ទាន់។
ការ ដាច់ ភ្លើង និង ការ រំខាននានា ក្នុង ការ ផ្គត់ ផ្គង់ អគ្គិសនី
ការ ដាច់ ភ្លើង និង ការ រំខាននានា ក្នុង ការ ផ្គត់ ផ្គង់ អគ្គិសនីអាច កើតមានដោយ សារ អាកាសធាតុធ្ងន់ធ្ងរ រួមមាន ផ្លេក បន្ទោរ ទឹក ជំនន់ រលក កម្តៅ ភ្លើង ឆេះ ព្រៃ ឬ ខ្យល់ បក់ខ្លាំង។
ប្រសិន បើ មាន ការ ដាច់ ភ្លើង សូម ទាក់ ទង អាជីវកម្ម ចែក ចាយ ភ្លើង របស់ អ្នក ដើម្បី ស្នើ សុំ ពេលវេលា ដែល អាច ភ្ជាប់ ភ្លើងឡើង វិញ ។
ប្រាក់ឧបត្ថម្ភការ លំបាក ក្នុង គ្រា អាសន្ន
ប្រសិន បើ ផ្ទះ របស់ អ្នក រង ផល ប៉ះ ពាល់ ដោយ គ្រោះអាសន្ន ធ្ងន់ ធ្ងរ អ្នក អាចមានសិទ្ឋិ ទទួល បាន ប្រាក់ឧបត្ថម្ភការ លំបាក ក្នុង គ្រា អាសន្នពី រដ្ឋាភិបាល រដ្ឋ វិកថូរៀ។ អ្នក មិន ចាំ បាច់ សង ប្រាក់ ឧបត្ថម្ភនេះ វិញ ទេ។
អាច មាន ប្រាក់ ឧបត្ថម្ភ ចំនួន2ប្រភេទ ៖
- ប្រាក់ឧបត្ថម្ភ ជំនួយសង្រ្គោះ បន្ទាន់
- ជំនួយ ក្នុង ការ តាំង លំនៅ ឡើង វិញ ក្នុង គ្រាអាសន្ន។
អ្នក អាច ដាក់ ពាក្យ សុំដោយ ទូរសព្ទ ទៅ បណ្តាញទូរសព្ទ ជំនួយ សង្រ្គោះ បន្ទាន់ រដ្ឋ វិកថូរៀ តាម លេខ 1800 226 226។
អ្នក ក៏ អាច ទូរសព្ទ ទៅ សេវាកម្មបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ ផងដែរតាម លេខ 131 450 រួច ស្នើ សុំ ឱ្យ ពួកគេ ទូរសព្ទ ទៅបណ្តាញ ទូរសព្ទ ជំនួយ សង្រ្គោះ បន្ទាន់ រដ្ឋ វិកថូរៀ (VicEmergency Hotline) ។
ប្រាក់ឧបត្ថម្ភ ផ្សេងៗទៀត
អ្នក ក៏អាចមានសិទ្ឋិ ទទួល បានប្រាក់ឧបត្ថម្ភ ឬ សេវាកម្មផ្សេង ទៀត ផង ដែរពី រដ្ឋាភិបាល អូស្ត្រាលី បន្ទាប់ ពី គ្រោះ មហន្តរាយ។
សូម មើល សេវាកម្ម អូស្ត្រាលី (Service Australia) ហើយ ជ្រើស រើស 'បក ប្រែ' ដើម្បី ស្វែង យល់ បន្ថែមអំ ពី៖
- ប្រាក់ឧបត្ថម្ភ ស្តារឡើងវិញ ពី មាន គ្រោះមហន្តរាយ ពី រដ្ឋាភិបាល អូស្ត្រាលី
- ប្រាក់ ឧបត្ថម្ភ ស្តារ ឡើង វិញ ពីគ្រោះមហន្តរាយ
- ប្រាក់ ឧបត្ថម្ភ ជំនួយគ្រោះ មហន្តរាយ (សំឡេង)
- ប្រាក់ ឧបត្ថម្ភ គ្រោះ មហន្តរាយធម្មជាតិ (សំឡេង)
ការ គាំទ្រសុខុមាលភាព
ពលរដ្ឋដែល រង ផល ប៉ះពាល់ ដោយ សារ ព្រឹត្តិការណ៍ សង្គ្រោះ បន្ទាន់ អា ច មានប្រតិកម្ម លាយឡំទាំង រាង កាយ ផ្លូវ ចិត្ត និង អារម្មណ៍។
សូម មើល ព័ត៌មាន របស់ ក្រសួង គ្រួសារ យុត្តិធម៌ និង លំនៅ ដ្ឋាន ដើម្បី មើល ព័ត៌មាន ដែល បាន បក ប្រែ រួចអំពីការ គ្រប់ គ្រងសុខុមាល ភាព ផ្លូវអារម្មណ៍ របស់ អ្នក និង ការ ទទួល បាន ប្រាក់ឧបត្ថម្ភការ លំបាក ក្នុង គ្រា អាសន្នរដ្ឋ វិកថូរៀ។
រក្សា សុវត្ថិភាព នៅពេល ត្រឡប់ មក ផ្ទះ វិញ
បន្ទាប់ ពី ភ្លើង ឆេះ ព្រៃ ទឹក ជំនន់ ឬ ខ្យល់ ព្យុះ ស្ថាន ភាព នានាអាច នៅតែ នៅ មាន គ្រោះ ថ្នាក់។
ប្រសិន បើ អ្នក បានជម្លៀស ចេញ សូម កុំ ទាន់ ត្រឡប់ មក ផ្ទះ វិញ រហូតដល់ សេវាកម្ម សង្គ្រោះ បន្ទាន់ប្រកាស ថា មាន សុវត្ថិភាព នឹងធ្វើដូច្នោះ។ ពិនិត្យ មើល ប្រភព បង្ក គ្រោះ ថ្នាក់នានា ដូច ជា អគារ ខូច ខាត ដើម ឈើ បាក់ និង ទឹក ដែល គ្មាន សុវត្ថិភាព។
តាម ដាន ព័ត៌មាន ជាប់ ជានិច្ច គោរព តាម ការ ណែនាំ របស់ សេវាកម្ម សង្គ្រោះ បន្ទាន់ និង ស្វែង រក ជំនួយ ប្រសិន បើ ចាំ បាច់។
បន្ទាប់ ពី ភ្លើង ឆេះ ព្រៃ
- ត្រូវ រង់ ចាំរហូត ដល់ សេវាកម្ម សង្គ្រោះ បន្ទាន់បញ្ជាក់ថា មាន សុវត្ថិភាព។
- ត្រូវ ប្រុង ប្រយ័ត្ន ចំពោះ ដើម ឈើ ទាំង ឡាយ ដែល រង ផល ប៉ះ ពាល់ ដោយ សារ ភ្លើង ឆេះ ផ្លូវ ថ្នល់ ឬ ផ្លូវ ដើរ ដែលខូច ខាត។
- ប្រសិន បើ មាន សារធាតុ អាសបេស្តុស (asbestos) រង ការ ខូច ខាត ត្រូវ ជួល អ្នកសម្អាត ដែលមាន អាជ្ញា ប័ណ្ណ ។
បន្ទាប់ ពី គ្រោះទឹក ជំនាន់
- ត្រឡប់មកវិញប៉ុណ្ណោះនៅពេលណាសេវាកម្មសង្គ្រោះបន្ទាន់និយាយថាវាមានសុវត្ថិភាព។
- ស្នើ សុំឱ្យ ជាងមាន គុណសម្បត្តិពិនិត្យ ថាឧស្ម័ន និង អគ្គិសនី មាន សុវត្ថិភាព។
- ត្រូវ ប្រុង ប្រយ័ត្ន ចំពោះ សារធាតុ អាស បេស្តុស ទឹក លូ លេច និង ផ្សិត។
បន្ទាប់ ពី ខ្យល់ ព្យុះ
- រង់ ចាំ សេវាកម្មសង្គ្រោះ បន្ទាន់ប្រកាស ថា អ្វីៗ គ្រប់ យ៉ាង មាន សុវត្ថិភាព។
- ត្រូវ ស្ថិត នៅ ចំងាយយ៉ាងតិច ពី 8 ទៅ 10ម៉ែត្រ ពី ខ្សែ ភ្លើង ដែល ដាច់ ធ្លាក់។
- ត្រូវ ប្រុង ប្រយ័ត្ន ចំពោះ មែក ឈើ បាក់ ដើម ឈើ រលំ និង កម្ទេច កម្ទី ខ្យល់ ព្យុះ។
សម្រាប់ ព័ត៌មាន បន្ថែម សូមចូល មើល៖
- បន្ទាប់ ពី អគ្គិភ័យ៖ ការត្រឡប់ មក ផ្ទះ វិញ ដោយ សុវត្ថិភាព
- បន្ទាប់ ពី គ្រោះទឹក ជំនន់ ការត្រឡប់ មក ផ្ទះ វិញ ដោយ សុវត្ថិភាព
- សុវត្ថិភាព ថាម ពលនៅ ពេល ត្រឡប់ មក ផ្ទះ របស់ អ្នក វិញ
- ការ ដាច់ភ្លើង៖ការ ប្រើប្រាស់ ឥន្ធនៈ ជំនួស និង ការ ប្រើ ប្រាស់ ម៉ាស៊ីន ភ្លើង ដោយ សុវត្ថិភាព
ទទួល ជំនួយ រយៈ ពេលវែងបន្ទាប់ ពី គ្រោះ អាសន្ន
បណ្តាញទូរសព្ទ ជំនួយ ការ ស្តារ ឡើង វិញបន្ទាប់ ពី គ្រោះ អាសន្ន
ការ ស្តារ ឡើង វិញ បន្ទាប់ ពី គ្រោះ អាសន្ន រដ្ឋ វិកថូរៀ (Emergency Recovery Victoria) ភ្ជាប់ មនុស្សទៅ កាន់ ជំនួយ ដែលអាចរកបាន បន្ទាប់ ពី គ្រោះមហន្តរាយ ដូច ជាភ្លើ ងឆេះ ព្រៃ ខ្យល់ ព្យុះ ឬ ទឹក ជំនន់។
បណ្តាញទូរសព្ទ ជំនួយ ការ ស្តារ ឡើង វិញបន្ទាប់ ពី គ្រោះ អាសន្នអាច ជួយ អ្នកជាមួយព័ត៌មាន អំពី៖
- សេវាកម្ម នានា ដើម្បី គាំទ្រ ការ ស្តារ ឡើង វិញ របស់ អ្នក
- ការ ទាម ទារ សំណង ពី ក្រុម ហ៊ុន ធានា រ៉ាប់ រង
- សេវាកម្ម សុខភាព ផ្លូវ ចិត្ត ឬ សុខមាល ភាព
- ជំនួយ ផ្លូវ ច្បាប់
សូម ទូរសព្ទ ទៅ បណ្តាញ ទូរសព្ទ ជំនួយ ការ ស្តារ ឡើង វិញបន្ទាប់ ពី គ្រោះ អាសន្ន តាម លេខ 1800 560 760។ ចុច លេខ 9 ដើម្បី ស្នើ សុំ អ្នក បក ប្រែផ្ទាល់មាត់។
ជំនួយការ ស្តារ ឡើង វិញ
សេវាកម្ម នានាខាង ក្រោម នេះ តែង តែ មាន ជា ស្រេច ដើម្បី ជួយដល់ការ ស្តារ ឡើង វិញរបស់អ្នក បន្ទាប់ ពី គ្រោះអាសន្ន ដូចជា ខ្យល់ ព្យុះ ភ្លើ ងឆេះ ព្រៃ ឬ ទឹក ជំនន់។
Lifeline (បណ្តាញទូរសព្ទសង្រ្គោះជីវិត)
Lifeline គឺជា អង្គការ មនុស្ស ធម៌ផ្តល់ ជូន ពលរដ្ឋ អូស្ត្រាលី គ្រប់ រូប ដែល ជួប ប្រទះ ភាព តាន តឹង ផ្លូវ អារម្មណ៍ ដោយ មាន ការ ជួយ គាំ ទ្រ 24ម៉ោង និង សេវាកម្ម ទប់ស្កាត់ការ ធ្វើ អត្តឃាត។
សូមចូល មើល lifeline.org.au ឬ ទូរសព្ទ ទៅ លេខ 13 11 14។
របៀប ទូរសព្ទ ទៅ lifeline ដោយ មាន អ្នក បក ប្រែផ្ទាល់មាត់៖
- ទូរសព្ទ ទៅ លេខ 131 450 (គិតថ្លៃហៅទូរសព្ទក្នុងតំបន់)
- និយាយ ឈ្មោះ ភាសា របស់ អ្នក
- និយាយ ពាក្យ ‘Lifeline 13 11 14’
- រង់ ចាំ ឱ្យ គេ ភ្ជាប់ ទូរសព្ទ
- និយាយ ទៅកាន់អ្នកគាំទ្រក្នុង ពេល មាន វិបត្តិ របស់ Lifeline ជា ភាសា របស់ អ្នក។
បណ្តាញទូរសព្ទសម្រាប់ឪពុកម្ដាយ
បណ្តាញ ទូរសព្ទសម្រាប់ ឪពុក ម្តាយ គឺជា សេវាកម្មតាមទូរសព្ទ រក្សា ការ សម្ងាត់ សម្រាប់ ឪពុក ម្តាយ និងឬ អ្នក ថែ ទាំ កុមារ ចាប់ ពី ពេល កើត រហូត ដល់ អាយុ18ឆ្នាំ។ ពួកគេ ផ្តល់ ការ ប្រឹក្សា យោបល់ ឬ ការ គាំ ទ្រ ដោយ មិន បញ្ចេញ ឈ្មោះ លើ បញ្ហាចិញ្ចឹមកូន។
ពួកគេ ក៏ អា ចជួយ ឪពុក ម្តាយ ឬ អាណា ព្យាបាលដែល មិន ចេះ និយាយ ភាសា អង់គ្លេសឱ្យ ទទួល បាន សេវាកម្មបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ផងដែរ។
សូម មើល ព័ត៌មាន ដែល បាន បក ប្រែ រួច ពី បណ្តាញទូរសព្ទ សម្រាប់ ឪពុក ម្តាយ ឬ ទូរសព្ទ ទៅលេខ 13 22 89។
បណ្តាញទូរសព្ទ ជំនួយកុមារ (Kids Helpline)
បណ្តាញទូរសព្ទ ជំនួយកុមារគឺជា សេវា កម្មតាមអន ឡាញ និង តាម ទូរសព្ទមិន គិតថ្លៃ និង រក្សា ការ សម្ងាត់ 24/7 សម្រាប់ មនុស្ស វ័យ ក្មេង អាយុ ពី5 ទៅ 25ឆ្នាំ។
សូម មើល kidshelpline.com.au ឬ ទូរសព្ទ ទៅ លេខ 1800 55 1800។ ប្រសិន បើ អ្នក ត្រូវ ការ អ្នក បក ប្រែផ្ទាល់មាត់ សូម ទូរសព្ទ ទៅ កាន់សេវាកម្មជាតិបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ (National Translating and Interpreting Service) តាម លេខ 131 450 ហើយ ស្នើ សុំ និយាយ ទៅ កាន់ Kids Helpline។
NURSE-ON-CALL
(គិលានុប្បដ្ឋាកប្រចាំការតាមទូរសព្ទ )
NURSE-ON-CALL គឺជា សេវាកម្ម តាម ទូរសព្ទ ផ្តល់ ជូន ដំបូន្មាន ជំនាញ ភ្លាមៗពី គិលានុប្បដ្ឋាក ដែល បាន ចុះបញ្ជីស្របច្បាប់ ដំណើរការ24ម៉ោង ក្នុង មួយថ្ងៃ និង 7ថ្ងៃ ក្នុង មួយ សប្តាហ៍។
សូមចូល មើល healthdirect.gov.au/nurse-on-call ឬ ទូរសព្ទ ទៅ លេខ 1300 60 60 24។
ប្រសិន បើ អ្នក ត្រូវ ការ អ្នក បក ប្រែផ្ទាល់មាត់ សូម ទូរសព្ទ ទៅ សេវាកម្មជាតិបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ (National Translating and Interpreting Service) តាម លេខ 131 450 ហើយស្នើ សុំ និយាយ ទៅ NURSE-ON-CALL។
Safe Steps (ជំហានសុវត្ថិភាព)
Safe Steps គឺជា សេវាកម្ម វិបត្តិហិង្សាក្នុង គ្រួសារ របស់ រដ្ឋ វិកថូរៀ ផ្តល់ សេវា កម្ម 24/7 ដោយ ផ្តល់ ការ គាំទ្រ តាមរយៈ សេវាកម្មតាម ទូរសព្ទ។ បណ្តាញទូរសព្ទ សម្រាប់ពេល មាន វិបត្តិរបស់ពួកគេ ឆ្លើយ តប ដោយ អ្នក ជំនាញ ផ្នែក វិបត្តិ ហិង្សាក្នុងគ្រួសារ ដែល មាន ការ បណ្តុះ បណ្តាល មាន បទ ពិសោធន៍ និង ប្រកប ដោយ ក្តីមេត្តា។
សូមចូល មើល safesteps.org.au ឬ ទូរសព្ទ ទៅ លេខ 1800 015 188។
ប្រសិន បើ អ្នក ត្រូវ ការ អ្នក បក ប្រែផ្ទាល់មាត់ អ្នក អាច៖
- ទូរសព្ទ ទៅបណ្តាញ ទូរសព្ទ សម្រាប់ពេល មាន វិបត្តិ តាម លេខ 1800 015 188
- អ៊ីមែល safesteps@safesteps.org.au ឬ
- ផ្ញើសារ តាមរយៈ Web Chat safesteps.org.au/live-chat។
ពួកគេ នឹង ត្រូវ ការ ដឹង៖
- ភាសា ដែល អ្នក ចង់ និយាយ
- លេខ ទូរសព្ទ ដែលពួក គេ អាច ទូរសព្ទ ទៅអ្នកវិញ
- ពេល វេលា មាន សុវត្ថិភាព ដែល គេ អាច ទូរសព្ទមក អ្នក វិញ។
ឬ អ្នក អាចចូល មើល គេហទំព័រ របស់ ពួកគេ ហើយជ្រើស រើស ‘accessibility menu’ ដើម្បី ស្វែង រក ភាសា របស់ អ្នក។
Orange Door (ទ្វារពណ៌ទឹកក្រូច)
Orange Door ផ្តល់ សេវាកម្ម នានាដល់ មនុស្ស ពេញ វ័យ កុមារ និង មនុស្ស វ័យ ក្មេង ដែល ពាក់ ព័ន្ធ នឹង ស្ថាន ភាព ហិង្សា ក្នុង គ្រួសារ។
សេវាកម្ម នេះ ដំណើរការពីម៉ោង9ព្រឹក ដល់ ម៉ោង5ល្ងាច ពី ថ្ងៃ ចន្ទ ដល់ ថ្ងៃ សុក្រ (មិន ធ្វើការនៅ ថ្ងៃឈប់ សម្រាក សាធារណៈទេ)។
ស្វែង រក តាម ទីតាំង ឬ តាម លេខ ប្រៃ ណីយ៍ ដើម្បី ស្វែង រក សេវាកម្ម ក្នុង មូលដ្ឋានរបស់ អ្នក។
សូម ចូលមើល Orange Door ដើម្បី ស្វែង រក ព័ត៌មាន ជា ភាសា របស់ អ្នក។
ប្រសិន បើ អ្នក ត្រូវ ការ អ្នក បក ប្រែផ្ទាល់មាត់ សូម ប្រាប់ សេវាកម្ម ឱ្យ ដឹង៖
- លេខ ទូរសព្ទ របស់ អ្នក
- ឈ្មោះភាសា របស់ អ្នក
- ពេល ណា ដែល មាន សុវត្ថិភាព អាច ទូរសព្ទ ទៅ អ្នក វិញ។
អ្នក បក ប្រែ ផ្ទាល់មាត់នឹង ទូរសព្ទ ទៅ អ្នក វិញ។
មជ្ឈមណ្ឌល សុខភាព ផ្លូវ ចិត្ត និង សុខុមាល ភាព
មជ្ឈមណ្ឌល សុខភាព ផ្លូវ ចិត្ត និង សុខុមាល ភាព អាច ជួយ អ្នក ជាមួយនឹងបញ្ហា ជា ច្រើន រួម មាន៖
- ភាព អន្ទះសារ ផ្លូវ ចិត្ត
- ភាពគ្មានផ្ទះសម្បែង
- ការ លំបាក ផ្នែក ហិរញ្ញវត្ថុ
- ភាព ឯកាពីសង្គម
- ការប្រើប្រាស់សារធាតុញៀនឬការញៀន
- ភាព តាន តឹង ផ្លូវ អារម្មណ៍ ដែល អ្នក អាចមាន។
សូ មចូលមើល betterhealth.vic.gov.au/mental-health-and-wellbeing-hubs ឬ ទូរសព្ទ ទៅ លេខ 1300 375 330 សម្រាប់ ព័ត៌មាន បន្ថែម។
ប្រសិន បើ អ្នក ត្រូវ ការ ជំនួយ ជាភាសា របស់ អ្នក អ្នក អាច ទូរសព្ទទៅសេវាកម្មជាតិបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ (National Translating and Interpreting Service) តាម លេខ 131 450 ហើយ ស្នើ សុំ អ្នក បក ប្រែម្នាក់។ រួច ស្នើ សុំ ភ្ជាប់ ទៅ កាន់មណ្ឌល សុខភាព ផ្លូវ ចិត្ត និង សុខុមាល ភាព (Mental Health and Wellbeing Hubs) តាម លេខ 1300 375 330។
Updated