អ្វីមានខ្លះដែលកំពុងផ្លាស់ប្តូរនៅក្នុងវិទ្យាល័យជាន់ខ្ពស់ (What’s changing in senior secondary) - ខ្មែរ (Khmer)

ជម្រើសវិញ្ញាបនបត្រជាន់ខ្ពស់របស់អ្នកកំពុងផ្លាស់ប្តូរ។ ស្វែងយល់ថាតើវាមានន័យដូចម្តេចសម្រាប់អ្នក។

ការអប់រំនៅវិទ្យាល័យជាន់ខ្ពស់រដ្ឋវិចថូរៀកំពុងផ្លាស់ប្តូរ

មានវិធីថ្មីមួយដើម្បីទទួលបានវិញ្ញាបនបត្រអប់រំរដ្ឋវិចថូរៀ (VCE) របស់អ្នក។

ឥឡូវនេះ VCE រួមមុខជំនាញវិជ្ជាជីវៈចម្បង ដែលជាកម្មវិធីថ្មីមួយមានរយៈពេលពីរឆ្នាំដែលស្ថិតក្នុង VCE។

វិញ្ញាបនបត្រផ្លូវសិក្សារដ្ឋវិចថូរៀថ្មីក៏មានផងដែរសម្រាប់អ្នកដែលត្រូវការភាពបត់បែនក្នុងការរៀនសូត្ររបស់ពួកគេ។

ជម្រើសថ្មីទាំងនេះជំនួសវិញ្ញាបនបត្រសិក្សាអនុវត្តរដ្ឋវិចថូរៀ (VCAL) ជាមួយនឹងកម្មវិធីសិក្សាដែលបានកែលម្អ ដោយរៀបចំអ្នកសម្រាប់ការសិក្សាបន្ថែម ការបណ្តុះបណ្តាលនៅ TAFE ឬការងារ។

មុខជំនាញវិជ្ជាជីវៈចម្បង VCE (VCE Vocational Major)

មុខវិជ្ជាជំនាញវិជ្ជាជីវៈ VCE ចម្បង គឺជាកម្មវិធីសិក្សាអនុវត្តមានរយៈពេល 2 ឆ្នាំនៅក្នុង VCE។ អ្នកនឹងអភិវឌ្ឍចំណេះដឹង ទំនុកចិត្ត និងជំនាញសម្រាប់ការងារ និងជីវិត។ វានឹងរៀបចំអ្នកសម្រាប់ការងារ និងការអប់រំ និងការបណ្តុះបណ្តាលបន្ថែម។

នៅពេលអ្នកបញ្ចប់ថ្នាក់វិទ្យាល័យ អ្នកនឹងបញ្ចប់ការសិក្សាដោយទទួលបានវិញ្ញាបនបត្អប់រំរដ្ឋវិចថូរៀ ជាមួយនឹងពាក្យបន្ថែម 'វិជ្ជាជីវៈចម្បង' 'Vocational Major'។

មុខវិជ្ជាជំនាញវិជ្ជាជីវៈចម្បង VCE គឺជាជម្រើសដ៏ល្អមួយ ប្រសិនបើអ្នកចូលចិត្តរៀននៅក្នុងបរិយាកាសតាមពិភពជាក់ស្តែង ហើយដាក់ជំនាញជីវិតអនុវត្តជាក់ស្តែង ហើយមិនត្រូវការ ATAR នៅពេលអ្នកបញ្ចប់ការសិក្សា។

មុខវិជ្ជាជំនាញវិជ្ជាជីវៈចម្បង VCE មិនតម្រូវឱ្យអ្នកប្រឡងទេ ក្រៅតែពីការធ្វើតេស្តសមិទ្ធផលទូទៅ (GAT)។

មើល បន្ថែមទៀត អំពី មុខវិជ្ជាជំនាញវិជ្ជាជីវៈចម្បង VCE នៅលើហ្វេសប៊ុក (Facebook)

វិញ្ញាបនបត្រផ្លូវសិក្សារដ្ឋវិថូរៀ

វិញ្ញាបនបត្រផ្លូវសិក្សារដ្ឋវិថូរៀ គឺជាកម្មវិធីដែលអាចបត់បែនបាន។ វាត្រូវបានរចនាឡើងសម្រាប់សិស្សមួយចំនួនតូចនៅក្នុងថ្នាក់ទី 11 និងទី 12 ដែលព្រោះហេតុផលជាច្រើន មិនអាច ឬត្រៀមខ្លួនរួចរាល់ដើម្បីរៀនយកសញ្ញាបត្រ VCE ឬ មុខវិជ្ជាជំនាញវិជ្ជាជីវៈចម្បង VCE។

វានឹងរៀបចំអ្នកសម្រាប់ការងារ និងការអប់រំ និងការបណ្តុះបណ្តាលបន្ថែម រួមទាំង VCE ផងដែរ។

សាលារបស់អ្នកអាចជួយអ្នកក្នុងការសម្រេចចិត្តថាតើវិញ្ញាបនបត្រផ្លូវសិក្សារដ្ឋវិចថូរៀ សាកសមសម្រាប់អ្នកដែរឬទេ។

សូមអានបន្ថែមអំពី វិញ្ញាបនបត្រផ្លូវសិក្សារដ្ឋវិចថូរៀ

ហេតុអ្វីបានជា VCAL ត្រូវបានជំនួស

ការផ្លាស់ប្តូរទាំងនេះគឺជាលទ្ធផលនៃ ការពិនិត្យឡើងវិញលើផ្លូវសិក្សាវិជ្ជាជីវៈ និងផ្លូវសិក្សាអនុវត្តក្នុងសាលាវិទ្យាល័យជាន់ខ្ពស់ (ការពិនិត្យឡើងវិញលើកទីប្រាំ)។ ការពិនិត្យឡើងវិញបានរកឃើញថាយើងត្រូវការកែលម្អការរៀនវិជ្ជាជីវៈនៅក្នុងសាលារៀន។

ឥឡូវនេះអ្នកនឹងមានសិទ្ធិចូលប្រើប្រាស់កាន់តែច្រើនទៅកាន់ការអប់រំវិជ្ជាជីវៈដែលពាក់ព័ន្ធ ហើយមានគុណភាពខ្ពស់ និងឱកាសសិក្សាដែលអនុវត្ត។ អ្នក នឹង អាច ប្រើ ទេពកោសល្យ ជា ច្រើន របស់ អ្នក តាម វិធី ថ្មីៗ ក្រោម VCE ថ្មី។

សិស្សភាគច្រើនដែលកំពុងធ្វើ VCAL ក្នុងឆ្នាំ 2022 បានបញ្ចប់ VCAL ឬផ្ទេរទៅជម្រើសថ្មីមួយ។ សិស្សមួយចំនួនតូចនឹងធ្វើ VCAL ថ្នាក់មធ្យមនៅឆ្នាំ 2023។

ការជ្រើសរើសផ្លូវសិក្សារបស់អ្នក

វគ្គប្រឹក្សាកម្មវិធីសិក្សានៅសាលារបស់អ្នកនឹងប្រាប់អ្នកអំពីជម្រើសផ្លូវសិក្សានានា។

សូមនិយាយជាមួយសាលារបស់អ្នកដើម្បីពិនិត្យមើលថាតើពួកគេមានផ្តល់ជូនអ្វីខ្លះ។ ជាឧទាហរណ៍ អ្នកប្រហែលជាអាចបន្ថែម សញ្ញាបត្រអប់រំវិជ្ជាជីវៈ និងការបណ្តុះបណ្តាល ទៅក្នុងផ្លូវសិក្សារបស់អ្នក។

សូមអានបន្ថែមអំពី រឿងនេះ និងកំណែទម្រង់ក្នុងការរៀនវិជ្ជាជីវៈនៅវិទ្យាល័យជាន់ខ្ពស់ និងជម្រើសផ្សេងៗ

Updated