JavaScript is required
Two young people smiling at the camera. Only one half of each person displays so the image merges them into the shape of one person. One is in a physics lab, the other in a woodworking workshop.

VCE និងមុខជំនាញវិជ្ជាជីវៈចម្បង VCE (VCE and VCE Vocational Major) - ខ្មែរ (Khmer)

VCE កំពុងផ្លាស់ប្តូរដើម្បីផ្តល់ជូនផងដែរនូវមុខជំនាញវិជ្ជាជីវៈចម្បង VCE ដែលជាកម្មវិធីថ្មីមួយមានរយៈពេល 2 ឆ្នាំ។ វានឹងផ្តល់ឱ្យអ្នកនូវជំនាញទាក់ទងនឹងការងារ ហើយរៀបចំអ្នកសម្រាប់ការអប់រំ និងការបណ្តុះបណ្តាលបន្ថែម។

អំពី VCE និងមុខជំនាញវិជ្ជាជីវៈចម្បង

វិញ្ញាបនបត្រអប់រំរដ្ឋវិចថូរៀ (VCE) គឺជាសញ្ញាបត្រវិទ្យាល័យជាន់ខ្ពស់របស់រដ្ឋវិចថូរៀ។ វាបើកផ្លូវសិក្សាឆ្ពោះទៅកាន់សកលវិទ្យាល័យ វគ្គសិក្សាវិញ្ញាបនបត្រកម្រិតខ្ពស់នៅ TAFE ឬ VET ការហ្វឹកហាត់ជាកូនជាង និងកម្លាំងពលកម្ម។

VCE បានពង្រីកដោយរួមបញ្ចូលមុខជំនាញវិជ្ជាជីវៈចម្បង មានន័យថាអ្នកអាចសិក្សាកម្មវិធីសិក្សាវិជ្ជាជីវៈ និងអនុវត្តថ្មីរយៈពេល 2 ឆ្នាំនៅក្នុង VCE។

មុខជំនាញវិជ្ជាជីវៈចម្បង VCE នឹងអភិវឌ្ឍជំនាញជីវិតផ្ទាល់ខ្លួន និងការអនុវត្តជាក់ស្តែងរបស់អ្នក។ វានឹងជួយត្រៀមរៀបចំអ្នកសម្រាប់ដំណាក់កាលសំខាន់បន្ទាប់នៃជីវិតរបស់អ្នក។

ជម្រើសមុខវិជ្ជាសិក្សា

អ្នកក៏អាចបញ្ចប់ VET នៅក្នុង VCE ឬ មុខជំនាញវិជ្ជាជីវៈចម្បង VCE បានផងដែរ។ មានមុខវិជ្ជាសិក្សា VCE VET ចំនួន 27 ដើម្បីជ្រើសរើស ហើយសាលារៀនជាច្រើនទៀតនៅទូទាំងរដ្ឋវិចថូរៀកំពុងផ្តល់ជូនកម្មវិធី VET ជាអាទិភាពនានា។

កន្លែងដែលមុខជំនាញវិជ្ជាជីវៈចម្បង VCE អាចនាំអ្នកទៅដល់

មុខជំនាញវិជ្ជាជីវៈចម្បង VCE ផ្តល់ជូនផ្លូវសិក្សាឆ្ពោះទៅកាន់៖

  • ការហ្វឹកហាត់ជាកូនជាង
  • ការហ្វឹកហាត់ធ្វើការ
  • ការអប់រំ និងការបណ្តុះបណ្តាលបន្ថែមទៀត
  • សកលវិទ្យាល័យ (តាមរយៈកម្មវិធីចូលរៀនវគ្គសិក្សាជំនួស)
  • ការងារ។

សូមចងចាំថាអ្នកមានទេពកោសល្យជាច្រើនរួចហើយ ហើយឥឡូវនេះអ្នកអាចបន្តលើទេពកោសល្យទាំងនោះនៅក្រោម VCE ថ្មី។

ការទទួលបានមុខជំនាញវិជ្ជាជីវៈចម្បង VCE

ដើម្បីទទួលបានមុខជំនាញវិជ្ជាជីវៈចម្បង VCE របស់អ្នក អ្នកត្រូវតែបញ្ចប់ដោយជោគជ័យយ៉ាងហោចណាស់ 16 មុខវិជ្ជា។ មុខវិជ្ជាទាំងនេះនឹងរួមបញ្ចូលក្រុមមុខវិជ្ជានានានៅក្នុង៖

  • VCE VM អក្ខរកម្ម ឬ VCE ភាសាអង់គ្លេស
  • VCE VM លេខនព្វន្ត ឬ VCE គណិតវិទ្យា
  • VCE VM ជំនាញពាក់ព័ន្ធការងារ
  • VCE VM ជំនាញអភិវឌ្ឍន៍ផ្ទាល់ខ្លួន
  • VET នៅកម្រិតវិញ្ញាបនបត្រ II ឬខ្ពស់ជាងនេះ (180 ម៉ោងធម្មតា)

សិស្សមុខជំនាញវិជ្ជាជីវៈចម្បង VCE ជាច្រើនក៏បន្ថែមមុខវិជ្ជាសិក្សា VCE ផ្សេងទៀតទៅក្នុងកម្មវិធីរបស់ពួកគេផងដែរ។

គ្រូបង្រៀន ឬអ្នកប្រឹក្សាអាជីពរបស់អ្នកនឹងជួយអ្នករៀបចំផែនការកម្មវិធីរបស់អ្នក។ សិស្សភាគច្រើននឹងបញ្ចប់មុខជំនាញវិជ្ជាជីវៈចម្បង VCE របស់ពួកគេរយៈពេល 2 ឆ្នាំ។

អ្នកនឹងអនុវត្តចំណេះដឹង និងជំនាញក្នុងការកំណត់អនុវត្តជាក់ស្តែង ដូចជានៅកន្លែងធ្វើការនានា។ អ្នក នឹង ធ្វើ សកម្មភាព និង គម្រោង នានាដែលមានមូលដ្ឋាននៅសហគមន៍ ដែល ពាក់ព័ន្ធ នឹង ការ ធ្វើ ការ ជា ក្រុម។ អ្នកក៏អាចទទួលបានក្រេឌីតសម្រាប់ការរៀនសូត្រនៅកន្លែងការងារផ្ទាល់ផងដែរ។

គ្រូបង្រៀនរបស់អ្នកនឹងវាយតម្លៃវឌ្ឍនភាពរបស់អ្នកតាមរយៈសកម្មភាពជាច្រើន។ អ្នកនឹងមិនទទួលបានពិន្ទុសិក្សាសម្រាប់មុខវិជ្ជានៃមុខជំនាញវិជ្ជាជីវៈចម្បង VCE ទេ ដែលមានន័យថាមុខវិជ្ជាទាំងនេះនឹងមិនរាប់បញ្ចូលក្នុង ATAR ទេ។ នេះគឺដោយសារតែមិនមានការប្រឡង ឬការវាយតម្លៃខាងក្រៅផ្សេងទៀត ក្រៅពីការធ្វើតេស្តសមិទ្ធផលទូទៅ និងនៅក្នុងកម្មវិធី VCE VET មួយចំនួនដែលទទួលបានពិន្ទុ។

នៅពេលអ្នកបានបញ្ចប់វគ្គសិក្សារបស់អ្នកហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអប់រំរដ្ឋវិចថូរៀ ដោយមានពាក្យបន្ថែម 'មុខជំនាញវិជ្ជាជីវៈចម្បង'។

ផ្លូវសិក្សាឆ្ពោះទៅកាន់មុខជំនាញវិជ្ជាជីវៈចម្បង VCE (VCE Vocational Major Pathway) - ដំណើររបស់ Kamala

Kamala ចូលចិត្តរៀនសូត្រនៅកន្លែងការងារផ្ទាល់ ហើយចង់ក្លាយជាអ្នកកាត់លោហៈ ដូច្នេះនាងនឹងចុះឈ្មោះចូលរៀនក្នុងមុខវិជ្ជាជីវៈចម្បង VCE (VCE VM)។ នាងនឹងបំពេញមុខវិជ្ជាសិក្សា VCE VM និង VCE VET Certificate II ក្នុងវិស័យវិស្វកម្ម។ Kamala នឹងបញ្ចប់ថ្នាក់វិទ្យាល័យជាមួយនឹងវិញ្ញាបនបត្រអប់រំរដ្ឋវិចថូរៀ - មុខជំនាញវិជ្ជាជីវៈចម្បង។ នាង បាន ពិភាក្សា រឿង នេះ ជាមួយ គ្រួសារ គ្រូ និង អ្នក ប្រឹក្សា អាជីព សាលា។

នៅមុននេះ Kamala បានចំណាយពេលធ្វើការនៅចម្ការរបស់ជីដូនជីតារបស់នាង ហើយបានជួយពួកគេសង់រោងពីរបី។ នៅថ្នាក់ទី 10, Kamala បានចូលរួមក្នុងកម្មវិធីទិវាអ្នកភ្លក់រសជាតិ TAFE (TAFE Taster Day និងវិស្វកម្ម VET ដែលមានបទពិសោធន៍។ បន្ទាប់មកនាងបានបន្តដំណើរកម្សាន្តការងារអាជីពជាមួយក្រុមហ៊ុនផលិតឡានការ៉ាវ៉ានក្នុងតំបន់មួយ ហើយបានសួរថាតើនាងអាចធ្វើការរៀនសូត្រនៅកន្លែងការងារដែលមានរចនាសម្ព័ន្ធនៅក្រុមហ៊ុនបានដែរឬទេ ខណៈដែលនាងរៀននៅថ្នាក់ទី 11។ នេះមានន័យថានាងនឹងចំណាយពេលសិក្សាខ្លះនៅសាលា នៅឯការរៀនសូត្រតាមរយៈការងារនៅក្រុមហ៊ុនផលិតឡានការ៉ាវ៉ាន។ នាង នឹង ទទួល ក្រេឌីត សម្រាប់ ពេលសិក្សា នេះ សម្រាប់មុខ ជំនាញ វិជ្ជាជីវៈចម្បង VCE។ នៅពេលនាងបញ្ចប់ថ្នាក់ទី 12, Kamala សង្ឃឹមថានឹងទទួលបានការហ្វឹកហាត់ជាកូនជាងជាមួយក្រុមហ៊ុននេះ។

មុខវិជ្ជាសិក្សាថ្នាក់ទី 11 របស់ Kamala

  • VCE VM អក្ខរកម្ម មុខវិជ្ជា 1 និង 2
  • VCE គណិតវិទ្យាទូទៅ មុខវិជ្ជា 1 និង 2
  • VCE VM ជំនាញទាក់ទងនឹងការងារ មុខវិជ្ជា 1 និង 2
  • VCE VET វិញ្ញាបនបត្រ II ក្នុងវិស័យការសិក្សាវិស្វកម្ម មុខវិជ្ជា 1 និង 2
  • VET ការរៀនសូត្រនៅកន្លែងការងារដែលមានរចនាសម្ព័ន្ធ មុខវិជ្ជា 1 (90 ម៉ោង)

មុខវិជ្ជាសិក្សាថ្នាក់ទី 12 របស់ Kamala

  • VCE VM អក្ខរកម្ម មុខវិជ្ជា 3 និង 4
  • VCE គណិតវិទ្យាទូទៅ មុខវិជ្ជា 3 និង 4
  • VCE VM ជំនាញអភិវឌ្ឍផ្ទាល់ខ្លួន មុខវិជ្ជា 3 និង 4
  • VCE VM ជំនាញទាក់ទងនឹងការងារ មុខវិជ្ជា 3 និង 4
  • VCE VET វិញ្ញាបនបត្រ II ក្នុងវិស័យការសិក្សាវិស្វកម្ម មុខវិជ្ជា 3 និង 4
  • VET ការរៀនសូត្រនៅកន្លែងការងារដែលមានរចនាសម្ព័ន្ធ មុខវិជ្ជា 2 (90 ម៉ោង)

កន្លែងដែល VCE អាចនាំអ្នកទៅ

VCE ផ្តល់ជូនផ្លូវសិក្សាឆ្ពោះទៅកាន់សាកលវិទ្យាល័យផ្ទាល់ ហើយអាចផ្តល់ឱ្យអ្នកនូវ ATAR។

ការទទួលបាន VCE

ដើម្បីទទួលបាន VCE របស់អ្នក អ្នកត្រូវតែបញ្ចប់ដោយជោគជ័យយ៉ាងហោចណាស់ 16 មុខវិជ្ជា រួមមាន៖

  • 3 មុខវិជ្ជា ពីក្រុមភាសាអង់គ្លេស រួមមានមុខវិជ្ជា 3 និង 4 តាមលំដាប់
  • យ៉ាងហោចណាស់ តាមលំដាប់ 3 ផ្សេងទៀតនៃមុខវិជ្ជាការសិក្សា 3 និង 4។

ក្នុងពេលរៀននៅថ្នាក់ទី 11 និង 12 សិស្សភាគច្រើនសិក្សាពី 20 ទៅ 24 មុខវិជ្ជា ដែលជាធម្មតាសិក្សា 6 មុខវិជ្ជានៅថ្នាក់ទី 11 ហើយទម្លាក់មកត្រឹម 5 មុខវិជ្ជានៅថ្នាក់ទី 12។

អ្នកអាចទទួលយកមុខវិជ្ជាសិក្សាថ្មីនៃអក្ខរកម្ម លេខនព្វន្ត ជំនាញទាក់ទងនឹងការងារ និងជំនាញអភិវឌ្ឍន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ប្រសិនបើអ្នកបានចុះឈ្មោះចូលរៀនសម្រាប់មុខជំនាញវិជ្ជាជីវៈចម្បង VCE។

សូមពិភាក្សាជាមួយគ្រូបង្រៀនរបស់អ្នក ឬអ្នកប្រឹក្សាអាជីពរបស់អ្នកអំពីរបៀបបង្កើតកម្មវិធី VCE របស់អ្នកឱ្យសាកសមនឹងអ្នកបំផុត។

ផ្លូវសិក្សាឆ្ពោះទៅកាន់ VCE - ដំណើររបស់ Deshi

Deshi ចង់ក្លាយជាមេធាវី ដូច្នេះគាត់នឹងចុះឈ្មោះចូលរៀនមុខវិជ្ជាសិក្សា VCE នានាដូចជាភាសាអង់គ្លេស គណិតវិទ្យា ការសិក្សាផ្នែកច្បាប់ ការអប់រំផ្នែករាងកាយ ប្រវត្តិសាស្រ្ត និង VCE VET អាជីវកម្ម។ គាត់នឹងបញ្ចប់វិទ្យាល័យជាមួយនឹង VCE របស់គាត់។

Deshi បានជ្រើសរើសមុខវិជ្ជាសិក្សានានាដែលពាក់ព័ន្ធនឹងអាជីពការងារនាពេលអនាគតរបស់គាត់ ក៏ដូចជាការសិក្សាដែលគាត់មានចំណាប់អារម្មណ៍ពិតប្រាកដ។ គាត់បានពិភាក្សាអំពីជម្រើសនានារបស់គាត់ជាមួយគ្រូបង្រៀនរបស់គាត់ និងអ្នកប្រឹក្សាអាជីពនៅសាលា ដើម្បីឱ្យគាត់បំពេញទៅតាមតម្រូវការជាមុននៃវគ្គសិក្សានៅសកលវិទ្យាល័យដើម្បីសិក្សាច្បាប់។

មុខវិជ្ជាសិក្សារបស់ Deshi នៅថ្នាក់ទី 10

  • VCE ការអប់រំផ្នែករាងកាយ មុខវិជ្ជា 1 & 2

មុខវិជ្ជាសិក្សារបស់ Deshi នៅថ្នាក់ទី 11

  • VCE ភាសាអង់គ្លេស មុខវិជ្ជា 1 និង 2
  • VCE វិធីសាស្ត្រគណិតវិជ្ជា មុខវិជ្ជា 1 និង 2
  • VCE ការសិក្សាផ្នែកច្បាប់ មុខវិជ្ជា 1 និង 2
  • VCE ប្រវត្តិសាស្ត្រទំនើប មុខវិជ្ជា 1 និង 2
  • VCE ការអប់រំផ្នែករាងកាយ មុខវិជ្ជា 3 និង 4
  • VCE VET វិញ្ញាបនបត្រ III ក្នុងវិស័យអាជីវកម្ម មុខវិជ្ជា 1 និង 2

មុខវិជ្ជាសិក្សាថ្នាក់ទី 12 របស់ Deshi

  • VCE ភាសាអង់គ្លេស មុខវិជ្ជា 3 និង 4
  • VCE វិធីសាស្ត្រគណិតវិជ្ជា មុខវិជ្ជា 3 និង 4
  • VCE បដិវត្តន៍ប្រវត្តិសាស្ត្រ មុខវិជ្ជា 3 និង 4
  • VCE ការសិក្សាផ្នែកច្បាប់ មុខវិជ្ជា 3 និង 4
  • VCE VET វិញ្ញាបនបត្រ III ក្នុងវិស័យអាជីវកម្ម មុខវិជ្ជា 3 និង 4

ព័ត៌មានបន្ថែម

លទ្ធផល VCE និង ATAR 

ការធ្វើតេស្តសមិទ្ធផលទូទៅ (GAT)

កម្មវិធីសិក្សា VCE VM

មគ្គុទ្ទេសក៍និស្សិត VCE របស់ខ្ញុំ (My VCE Student guide)

Updated