វិញ្ញាបនបត្រផ្លូវសិក្សារដ្ឋវិចថូរៀ (Victorian Pathways Certificate) - ខ្មែរ (Khmer)

អំពី VPC

វិញ្ញាបនបត្រផ្លូវសិក្សារដ្ឋវិចថូរៀ (VPC) គឺជាវិញ្ញាបនបត្រថ្មីមួយដែលមានលក្ខណៈរួមបញ្ចូល និងអាចបត់បែនបាន។

វាផ្តល់នូវកម្មវិធីសិក្សាដែលទាក់ទាញ និងការគាំទ្របន្ថែមសម្រាប់អ្នកដើម្បីអភិវឌ្ឍជំនាញ និងសមត្ថភាពទាក់ទងនឹងការងារដែលអ្នកត្រូវការដើម្បីទទួលបានជោគជ័យ។

ជាធម្មតា VPC ត្រូវបានបញ្ចប់នៅថ្នាក់ទី 11 និងទី 12 ប៉ុន្តែវាអាចបត់បែនបាន ដូច្នេះវាអាចត្រូវបានចាប់ផ្តើមមុន ឬបញ្ចប់ក្នុងរយៈពេលយូរជាង 2 ឆ្នាំ។ វគ្គសិក្សាលើការងារត្រូវបានរចនា និងផ្តល់នៅកម្រិតដែលអាចចូលដំណើរការបានច្រើនជាង VCE និងមុខជំនាញវិជ្ជាជីវៈចម្បង VCE។ អ្នកអាចសិក្សា VPC តាមល្បឿនផ្ទាល់ខ្លួនរបស់អ្នក ហើយគ្រូបង្រៀនរបស់អ្នកនឹងវាយតម្លៃវឌ្ឍនភាពរបស់អ្នកតាមរយៈសកម្មភាពសិក្សាតាមថ្នាក់រៀនជាច្រើន។

សាលារបស់អ្នកអាចអនុញ្ញាតឱ្យអ្នកចាប់ផ្តើម VPC នៅពេលណាក៏បានក្នុងអំឡុងឆ្នាំសិក្សា។ ពេលវេលាដែលអ្នកចំណាយដើម្បីបញ្ចប់ VPC គឺអាចបត់បែនបាន។

អ្នកគួរតែពិភាក្សាអំពីភាពសមស្របរបស់ VPC សម្រាប់អ្នកជាមួយសាលារបស់អ្នក និងគ្រួសាររបស់អ្នក។

VPC បានជំនួសមូលដ្ឋាន VCAL។

ជម្រើសសិក្សានៅក្នុង VPC

VPC របស់អ្នកនឹងរួមបញ្ចូល៖

  • អក្ខរកម្ម VPC (ឬជម្រើសភាសាអង់គ្លេស VCE ដូចជា VCE VM អក្ខរកម្ម)
  • VPC លេខនព្វន្ត (ឬជម្រើសគណិតវិទ្យា VCE ដូចជា VCE VM លេខនព្វន្ត)
  • VPC ជំនាញពាក់ព័ន្ធការងារ
  • VPC ជំនាញអភិវឌ្ឍន៍ផ្ទាល់ខ្លួន
  • ចំណាយពេលខ្លះនៅកន្លែងធ្វើការជាផ្នែកនៃការសិក្សារបស់អ្នក។ នេះត្រូវបានគេស្គាល់ថាការរៀនសូត្រនៅកន្លែងការងារដែលមានរចនាសម្ព័ន្ធ។

អ្នកក៏អាចបន្ថែមជម្រើស VCE ឬ VCE VM ឬជ្រើសរើសបញ្ចូលការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ (VET) នៅក្នុង VPC បានផងដែរ។ ស្វែងយល់បន្ថែមអំពី VET នៅក្នុងវិញ្ញាបនបត្រផ្លូវសិកសារដ្ឋវិចថូរៀ

គ្រូបង្រៀន ឬអ្នកប្រឹក្សាអាជីពរបស់អ្នកនឹងជួយអ្នកបង្កើតកម្មវិធីមួយដែលសាកសមនឹងតម្រូវការសិក្សា និងចំណាប់អារម្មណ៍របស់អ្នក។

កន្លែងដែល VPC អាចនាំអ្នកទៅ

ប្រសិនបើអ្នកបានខកខានរៀននៅសាលាយ៉ាងច្រើន ឬមានតម្រូវការសិក្សាបន្ថែម VPC នឹងជួយអ្នកឱ្យឈានទៅដល់មុខជំនាញវិជ្ជាជីវៈចម្បង VCE កម្រិតចូលរៀននៅ TAFE, VET ឬដើម្បីទទួលបានការងារ។

ផ្លូវសិក្សា VPC - ដំណើររបស់ Brandon

Brandon ត្រូវការភាពបត់បែន។ គាត់ កំពុង ត្រឡប់ ទៅ សាលារៀន វិញ បន្ទាប់ ពី សម្រាក ដោយ សារ ស្ថានភាព សុខភាព របស់ គាត់។ គ្រូបង្រៀនរបស់ Brandon និយាយអំពី VPC ជាមួយគាត់ និងឪពុកម្តាយរបស់គាត់។

Brandon ចូលចិត្ត VPC ពីព្រោះគាត់អាចចាប់ផ្តើមកម្មវិធីសិក្សារបស់គាត់នៅពេលណាដែលគាត់ចង់។ Brandon សម្រេចចិត្តធ្វើមុខវិជ្ជាសិក្សា VPC ដោយសារតែការមុខវិជ្ជាសិក្សាទាំងនោះរួមបញ្ចូលគម្រោងសហគមន៍ និងធ្វើការជាក្រុម។ វាអាចចំណាយពេលយូរជាង 2 ឆ្នាំ សម្រាប់ Brandon ដើម្បីបញ្ចប់កម្មវិធីសិក្សារបស់គាត់។

ជាជាង ភាសាអង់គ្លេស និងគណិតវិទ្យា នៅថ្នាក់ទី 10, Brandon រៀន VPC មុខវិជ្ជា 1 នៃអក្ខរកម្ម និងលេខនព្វន្ត។ នៅពេលគាត់ធ្វើការជ្រើសរើសរបស់គាត់សម្រាប់ថ្នាក់ទី 11 និងទី 12, Brandon ដឹងថា VPC គឺជាកម្មវិធីត្រឹមត្រូវសម្រាប់គាត់ ពីព្រោះគាត់នៅតែត្រូវការភាពបត់បែន។

នៅថ្នាក់ទី 11 គាត់ចាប់ផ្តើមវិញ្ញាបនបត្រ II ក្នុងវិស័យអាជីវកម្មខ្នាតតូច ដោយសារតែ VET នេះត្រូវបានដំណើរការនៅនឹងកន្លែងនៅសាលា ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់គាត់ក្នុងការចូលរៀន។ ត្រឹមថ្នាក់ទី 12, Brandon កំពុងចូលរៀននៅសាលាជាទៀងទាត់ ហើយចុះឈ្មោះចូលរៀនយកវិញ្ញាបនបត្រ II ជាជំនួយការសាឡុន។ គាត់ធ្វើការរៀនសូត្រនៅកន្លែងការងារដែលមានរចនាសម្ព័ន្ធនៅក្នុងហាងសាឡុនធ្វើសក់ដែលមានន័យថាគាត់នឹងទទួលបានក្រេឌីតសម្រាប់កន្លែងការងាររបស់គាត់។

Brandon ចង់បានការហ្វឹកហាត់ជាកូនជាងជាជាងកាត់សក់ នៅពេលគាត់ចេញពីសាលា។

មុខវិជ្ជាសិក្សាថ្នាក់ទី 10 របស់ Brandon

  • VPC អក្ខរកម្ម មុខវិជ្ជា 1
  • VPC លេខនព្វន្ត មុខវិជ្ជា 1

មុខវិជ្ជាសិក្សាថ្នាក់ទី 11 របស់ Brandon

  • VPC អក្ខរកម្ម មុខវិជ្ជា 2
  • VPC លេខនព្វន្ត មុខវិជ្ជា 2
  • VPC ជំនាញអភិវឌ្ឍន៍ផ្ទាល់ខ្លួន មុខវិជ្ជា 1
  • VPC ជំនាញទាក់ទងការងារ មុខវិជ្ជា 1
  • VET វិញ្ញាបនបត្រ II ក្នុងវិស័យអាជីវកម្មខ្នាតតូច (ប្រតិបត្តិការ/ការច្នៃប្រឌិត) មុខវិជ្ជា 1 និង 2

មុខវិជ្ជាសិក្សាថ្នាក់ទី 12 របស់ Brandon

  • VPC អក្ខរកម្ម មុខវិជ្ជា 3
  • VPC ជំនាញអភិវឌ្ឍន៍ផ្ទាល់ខ្លួន មុខវិជ្ជា 2
  • VPC ជំនាញទាក់ទងការងារ មុខវិជ្ជា 2
  • VET វិញ្ញាបនបត្រ II ក្នុងវិស័យជំនួយការសាឡន មុខវិជ្ជា 1 និង 2
  • VET ការរៀនសូត្រនៅកន្លែងការងារដែលមានរចនាសម្ព័ន្ធ មុខវិជ្ជា 1 (90 ម៉ោង)

Updated